Banner KNP Detail Top

បញ្ជូនសង្ស័យ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅភ្នំពេញ

បញ្ជូនសង្ស័យ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅភ្នំពេញ

បញ្ជូនសង្ស័យ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅភ្នំពេញ

ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន ២ករណី ផ្សេងគ្នា នារសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទាំង២ករណី រួមមាន ៖
ករណីទី១- នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ (ស្រី០១នាក់) ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចដីឡូរ៍ទុកចោល គ្មានលេខមួយកន្លែង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ នៅវេលាម៉ោង១៣និង៤៥នាទី ថ្ងៃដដែល ដោយមានការចង្អុលបង្ហាញពីជនសង្ស័យខាងលើ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានសហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ទៀត នៅចំណុចការ៉ាស់ជួសជុលរថយន្ត ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចាប់យកនូវវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាចំនួន ០៩កញ្ចប់ រួមនឹងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត ។
ជនសង្ស័យទាំង០៤ រួមមានឈ្មោះ ៖
១. ឈ្មោះ សាន សារៀង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅដីឡូរ៍ទុកចោល គ្មានលេខ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
២. ឈ្មោះ ឡុង បូ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ៣. ឈ្មោះ ចាន់ ស្រីណា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅដីឡូរ៍ទុកចោល គ្មានលេខ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
៤. ឈ្មោះ ចាន់ ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាងឡាន ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ករណីទី២- កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ចុះបង្ក្រាបជាក់ស្ដែងករណីគ្រឿងញៀន នៅចំណុចផ្លូវឌឿងហែម លេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ប៊ុន វិច្ឆិកា ហៅ ពេជ្រខ្ទើយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចាប់យកនូវវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាចំនួន០១កញ្ចប់ រួមនឹងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត ៕

អត្ថបទដែលជាប់ទាក់ទង