Banner KNP Detail Top

បុរសម្នាក់ស្រវឹងស្រា បើករថយន្តមួយគ្រឿង បុករថយន្តមួយគ្រឿងទៀត ពីក្រោយ ហេីយរុញទៅបុករថយន្តនីងបន្តពីក្រោយទៀត បណ្ដាលឱ្យរងការខូចខាត បង្កការភ្ញាក់ផ្អើល

បុរសម្នាក់ស្រវឹងស្រា បើករថយន្តមួយគ្រឿង បុករថយន្តមួយគ្រឿងទៀត ពីក្រោយ ហេីយរុញទៅបុករថយន្តនីងបន្តពីក្រោយទៀត បណ្ដាលឱ្យរងការខូចខាត បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី យប់ថ្ងៃ ទី៦ ខែ កុម្ភៈឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចមុខស្ថានទូតវៀតណាម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាបើករថយន្តម៉ាកហ្សុីប ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា-LT-K-KEO ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តទំនើបម៉ាក រ៉េងរ៉ូវើរ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AH-6633 ពីក្រោយបណ្ដាលឱ្យធ្លាក់កាងផ្នែកខាងក្រោយ ហេីយរថយន្តរ៉េងរ៉ូវើរបានបន្តទៅបុករុញរថយន្តម៉ូនីង ពណ៌ក្រហម ពាក់ផ្លាកលេខ កំពង់ធំ2A -4219 ពីក្រោយទៀត បណ្ដាលឱ្យខូចខាតផ្នែកខាងក្រោយដូចគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះទេ ដោយខូចខតតែរថយន្តបង្កនិងរថយន្តរងគ្រោះ២គ្រឿងប៉ុណ្ណោះ។
ភាគីខាងបង្កមិនព្រមដោះស្រាយគ្នាទេបែរជាស្រែកឡូឡាផ្អើលដល់អ្នកសារព័ត៌មាននិងសមត្ថកិច្ចចុះមកកន្លែងកើតហេតុ។ ដោយភាគីបង្កស្រវឹងស្រាពេកដោះស្រាយគ្នាមិនត្រូវគ្នា ទេីបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វេីការវាស់វែងយករថយន្តទាំងបីគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង