Banner KNP Detail Top

{សេចក្ដីបំភ្លឺ} ខ្ញុំបាទឈ្មោះឆេង សុភ័ក្ត សូមឆ្លើយតបនឹងឈ្មួញទិញស្រូវជាពិសេសលោកឃុន វ៉ាន់នឿនដែលបានអះអាងថាខ្ញុំជាឈ្មួញកណ្ដាល

{សេចក្ដីបំភ្លឺ} ខ្ញុំបាទឈ្មោះឆេង សុភ័ក្ត សូមឆ្លើយតបនឹងឈ្មួញទិញស្រូវជាពិសេសលោកឃុន វ៉ាន់នឿនដែលបានអះអាងថាខ្ញុំជាឈ្មួញកណ្ដាល នឹងជាឈ្មួញទិញស្រូវ ខ្ញុំបាទឆេងសុភ័ក្រ្តសូមធ្វើឆ្លើយតបវិញថា រូបខ្ញុំមិនដែលស្គាល់ និងមានទំនាក់ទំនង ជាមួយក្រុមអ្នក ប្រមូលទិញស្រូវពីកសិករនៅ ស្រុកបានកាន ខេត្តពោធិ៍សាត់ និង ស្រុកមោងឬស្សី ខេត្តបាត់ដំបងនោះទេ។

ខ្ញុំបាទសូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិត ដោយលើកឡើងថាខ្ញុំជាឈ្មួញទិញស្រូវ ទាំងនេះសុទ្ធតែជាពាក្យមិនពិតប្រាកដសម្រាប់រូបខ្ញុំបាទស្គាល់តែកូនបំណុល ដែលជាអ្នកជំពាក់លុយរបស់ខ្ញុំ ឈ្មោះ ស៊ន ពន និង ឃុន វ៉ាន់នឿន តែប៉ុណ្ណោះកូនបំណុលទាំងពីរនាក់ប្តីប្រពន្ធនេះ ដោយសារតែខឹងសម្បារមិនព្រមសងប្រាក់មកខ្ញុំវិញ ទើបរកលេសចោទប្រកាន់មួលបង្កាច់ និងបង្ខូចកិត្តិយសរបស់ខ្ញុំ។

ខ្ញុំបាទសូមបញ្ជាក់ថា ឈ្មោះ ស៊ន ពន និងប្តីឈ្មោះ ឃុន វ៉ាន់នឿន ដែលបានសុំខ្ចីលុយពីរូបខ្ញុំបាទទៅទិញស្រូវយកមកអោយខ្ញុំ ហើយមិនបានប្រគល់លុយគ្រប់ចំនួនមកអោយខ្ញុំវិញទេ ខ្ញុំក៏បាទបានដាក់ពាក្យបណ្តឹងទៅអយ្យកាសាលាដំបូង រាជធានីភ្នំពេញដើម្បីដោះស្រាយលុយដែល ស៊ន ពន និងឃុន វ៉ាន់នឿននៅជំពាក់ តែបុគ្គលទាំងពីរនាក់ប្ដីប្រពន្ធនេះគេចវេសរហូតមិនព្រមចូលខ្លួនដោះស្រាយ។ 

ដូច្នេះខ្ញុំសូមស្នើសុំសារពត៌មានខាងលើ  មុននឹងចុះផ្សាយសុំរកភស្តុតាងឲ្យបានជាក់លាក់ព្រោះអីការផ្សាយព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំបាទ។ សូមអរគុណ!

អត្ថបទដែលជាប់ទាក់ទង