Banner KNP Detail Top

កម្មកររុះរើអគារកាស៊ីណូម្នាក់ ជួបគ្រោះថ្នាក់ដាច់ខ្សែកាបធ្លាក់ បណ្តាលឱ្យធ្លាយគ្រឿងក្នុង និងឈាមកកក្នុងពោះ ដោយបានធ្វើការវះកាត់ បានរួចផុតពីគ្រោះថ្នាក់ហើយ

កម្មកររុះរើអគារកាស៊ីណូម្នាក់ ជួបគ្រោះថ្នាក់ដាច់ខ្សែកាបធ្លាក់ បណ្តាលឱ្យធ្លាយគ្រឿងក្នុង និងឈាមកកក្នុងពោះ ដោយបានធ្វើការវះកាត់ បានរួចផុតពីគ្រោះថ្នាក់ហើយ

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី០៧ កុម្ភៈ ឆ្នំា២០២៣ កម្មកររុះរើអគារកាស៊ីណូម្នាក់ជួបគ្រោះថ្នាក់ដាច់ខ្សែកាបធ្លាក់ បណ្តាលឱ្យធ្លាយគ្រឿងក្នុងនិងឈាមកកក្នុងពោះ ដោយបានធ្វើការវះកាត់បានរួចផុតពីគ្រោះថ្នាក់ហើយ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះមានឈ្មោះជីវ ភឿក ភេទប្រុស អាយុ៥០ឆ្នាំ មុខរបជាកម្មកររុះអគារ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បញ្ជូនចេញពីមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ដឹកមកកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ដើម្បីសង្គ្រោះបន្ទាន់ ។ លុះមកដល់យប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយក្រុមគ្រូពេទ្យបានធ្វើការពិនិត្យតាមបច្ចេកទេសឃើញថា ជនរងគ្រោះធ្លាយគ្រឿងក្នុងឬពោះវៀនបណ្តាលឈាមដកក្នុងពោះចុកឈឺធ្ងន់ ។
ក្រោយស្ថានភាពអ្នកជំងឺឈឺធ្ងន់ធ្ងរ ត្រូវបានសង្គ្រោះបន្ទាន់ដោយធ្វើការវះកាត់ទាំងយប់រំលងអធ្រាត្រចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយធ្វើការវះកាត់រយៈពេលជិត២ម៉ោង ទើបរួចរាល់ដោយលាងគ្រឿងក្នុងសម្អាត រហូតដល់ព្រឹកឡើងឃើញអាការៈល្អឡើងវិញ រួចផុតពីគ្រោះថ្នាក់។
ជនរងគ្រោះឈ្មោះ ជីវ ភឿក ជាកម្មកររុះរើអគារកាស៊ីណូហ្ក្រេនដាយមិនស៊ីធី ដែលឆេះនៅក្រុងប៉ោយប៉ែតកាលពីពេលកន្លងមក ៕

អត្ថបទដែលជាប់ទាក់ទង