Banner KNP Detail Top

ឃាត់ខ្លួន ជនសង្ស័យ ០៣ នាក់ ក្នុងនោះម្នាក់ធ្លាប់ជាប់ពន្ធនាគារ ជាច្រើន លើកច្រើនសា មកហើយ ប៉ុន្តែមិនរាង ពេលនេះមានអីវាស់កម្ពស់ម្ដងទៀត

ឃាត់ខ្លួន ជនសង្ស័យ ០៣ នាក់ ក្នុងនោះម្នាក់ធ្លាប់ជាប់ពន្ធនាគារ ជាច្រើន លើកច្រើនសា មកហើយ ប៉ុន្តែមិនរាង ពេលនេះមានអីវាស់កម្ពស់ម្ដងទៀត

ស្រុកគិរីវង់ : កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឃាត់ខ្លួន ជនសង្ស័យចំនួន ០៣ នាក់ ក្នុងនោះម្នាក់ធ្លាប់ជាប់ពន្ធនាគារ ជាច្រើន លើកច្រើនសារមកហើយ ប៉ុន្តែមិនរាង ពេលនេះមានអីវាស់កម្ពស់ម្ដងទៀត នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ។
ជនសង្ស័យទាំង០៣នាក់រួមមាន:
១/ ឈ្មោះ ប៉ែន ឌីណេ ភេទប្រុស អាយុ ៣០ឆ្នាំ (មុខរបរមិនពិតប្រាកដ) មានទីលំនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ (ម្ចាស់ផ្ទះ)
២/ ឈ្មោះ ហម វណ្ណឌី ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ
៣/ឈ្មោះ សេក គា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
ជនសង្ស័យទាំង ០៣នាក់នេះជាមុខសញ្ញាប្រើប្រាស់គ្រឿង ញៀន និងអុកឡុកនៅក្នុងមូលដ្ឋានយ៉ាងសកម្ម ហើយម្នាក់នៅក្នុងនោះដែលមានឈ្មោះ ប៉ែន ឌីណេ មានដីកាឲ្យឃាត់ ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀនថែមទៀត ។
ក្នុងពេលសម្ថតកិច្ចបានចុះទៅដល់ទីតាំងខាងលើបានរកឃើញវត្ថុតាងរួមមាន: ដាវចំនួន០១ , កំបិតបុ័ងតោចំនួន០១ សម្ភារៈកាច់កម៉ូតូមួយចំនួន ស្លាកលេខម៉ូតូចំនួនមួយ (កណ្តាល 1AH : 8320)។
សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង