Banner KNP Detail Top

កម្មការិនីរោងចក្រម្នាក់ ស្លុងចិត្តធ្លាក់ចូលក្នុងការលួងលោមរបស់ក្រុមជនសង្ស័យទម្លាក់យោង ឌុបនាំទៅរកកន្លែងស្ងាត់ ដើម្បីដោះយកគ្រឿងអលង្ការ តែមិនបានសម្រេច

ភ្នំពេញ ៖ ហេតុការណ៍កើតឡើងកាលពី រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្លូវបេតុង មាត់ប្រឡាយ ស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
កម្មការិនីរោងចក្រម្នាក់ ស្លុងចិត្តធ្លាក់ចូលក្នុងការលួងលោមរបស់ក្រុមជនសង្ស័យទម្លាក់យោង ឌុបនាំទៅរកកន្លែងស្ងាត់ ដើម្បីដោះយកគ្រឿងអលង្ការ តែមិនបានសម្រេច ដោយ ជនរងគ្រោះដឹងខ្លួនទាន់បានស្រែកឱ្យគេឯងជួយផ្អើលអ្នកដំណើរតាមផ្លូវ ធ្វើឱ្យក្រុមជនសង្ស័យភ័យរត់ចោលម៉ូតូហុងដាឌ្រីមមួយគ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុក ។
មុនកើតហេតុ គ្រាដែលទើបបើកប្រាក់ខែថ្មីៗបានដើរចេញពីរោងចក្រ ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រុមជនសង្ស័យប្រើល្បិចធ្វើជាជ្រុះថង់មាស រួចចាប់ផ្តើមលួងនាំនារីរងគ្រោះទៅរកកន្លែងណាស្ងាត់ដើម្បីចែកគ្នា។ ពេលល្បួងបានសម្រេចក៏ឌុបតាមម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៤ ចេញទៅដល់ផ្លូវបេតុងមាត់ប្រឡាយ ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ស្រាប់តែនារីរងគ្រោះភ្ញាក់ដឹងខ្លួនថាចាញ់បោកបញ្ឆោតគេហើយ ក៏ស្រែកឱ្យគេឯងជួយ ផ្អើលអ្នកដំណើរតាមផ្លូវ។ ពេលឃើញសភាពមិនស្រួល ជនសង្ស័យប្រុសស្រី២នាក់បានជិះម៉ូតូមួយគ្រឿងចាកចេញគេចទៅបាត់ នៅសល់ជនសង្ស័យប្រុស២នាក់ រត់ចោលម៉ូតូហុងដាឌ្រីមមួយគ្រឿង ។ ក្រុមជនសង្ស័យទម្លាក់យោង ក្រោយពីផែនការសកម្មភាពរលាយ បរាជ័យហើយ អស់ម៉ូតូមួយគ្រឿងទៀត សមត្ថកិច្ចចុះទៅ យកម៉ូតូមករក្សាទុក ដើម្បីស្រាវជ្រាវស្វែងរកម្ចាស់ និងនាំនារីរងគ្រោះទៅសាកសួរនៅប៉ុស្តិ៍នគរបាល ៕

អត្ថបទដែលជាប់ទាក់ទង