គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមន្ត្រីប៉ូលិសម្នាក់ រងរបួសធ្ងន់ សមត្ថកិច្ចហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង
គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមន្ត្រីប៉ូលិសម្នាក់ រងរបួសធ្ងន់ សមត្ថកិច្ចហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង
ខេត្តស្វាយរៀង ៖ នៅ យប់ថ្ងៃទី១០ កុម្ភៈ ២០២៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងលិចខ្លោងទ្វារវត្តចំបក់បិតមាស ចម្ងាយ១០០ម៉ែត្រស្ថិតនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។
ជនរងគ្រោះជាមន្ត្រីនគរបាលជាតិ អាយុប្រមាណ២៨ឆ្នាំ មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាក TOYOTA CAMMARY HYBRID ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ2AA-4299 បើកបរពីទឹសខាងកើតទៅលិចយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានបើកទៅបុកចំពីក្រោយរថយន្តកុងតឺន័រ ពេញទំហឹងលាន់ដូចរន្ទះ ហើយរថយន្តចូលខាងក្រោមកុងតឺន័រសោយដំបូលមកក្រោយ បណ្តាលឲ្យជនរងគ្រោះរងរបួសចិញ្ចើមធ្ងន់ធ្ងរ។
ចំណែករថយន្តកុងតឺន័រគឺបើកបរស្របទឹសគ្នា ពីកើតទៅលិចដែរ ខណៈដឹងថា មានរថយន្តបុកពីក្រោយ អ្នកបើកបរបានបន្ថែមល្បឿនបើកទៅមុខគេចបាត់ស្រមោល ។ សមត្ថកិច្ចទៅដល់ ហៅរថយន្តដឹកជនរងគ្រោះមកមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ។ ចំណែករថយន្តខូចខាតទាំងស្រុងត្រូវសមត្ថកិច្ចហៅរថយន្តស្ទូច មកស្ទូចយកទៅរក្សាទុក នៅការិយាល័យនគបាលចរាចរណ៍នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ៕