Banner KNP Detail Top

តើអាជ្ញាធរខេត្តគិតយ៉ាងម៉េចដែរ? បទល្មើសរបាំងណរ៉ាវរាប់ពាន់ម៉ែត្រជាច្រើនរបាំង ចាប់ពីចំណុចតំបន់កដបជាប់ព្រំប្រទល់កំពង់ឆ្នាំង ពោធិ៍សាត់រហូតទៅដល់កំពង់ហ្លួងស្រុកក្រគរខេត្តពោធិ៍សាត់

តើអាជ្ញាធរខេត្តគិតយ៉ាងម៉េចដែរ? បទល្មើសរបាំងណរ៉ាវរាប់ពាន់ម៉ែត្រជាច្រើនរបាំង ចាប់ពីចំណុចតំបន់កដបជាប់ព្រំប្រទល់កំពង់ឆ្នាំង ពោធិ៍សាត់រហូតទៅដល់កំពង់ហ្លួងស្រុកក្រគរខេត្តពោធិ៍សាត់


កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នំា២០២៣នេះ តាមសេចក្តីរាយការណ៍ ពីប្រជានេសាទដាក់របាំងនៅទីនោះបានបង្ហើបឲ្យអង្គភាពសារព័ត៌មានយើងជួយផ្សព្វផ្សាយទៅដល់ថ្នាក់ដឹកនាំឱ្យបានដឹង នៅចំណុចបទល្មើសកំពុងប្រព្រឹត្តយ៉ាងអនាធិបតេយ្យ។

ប្រភពពីអ្នកដាក់របាំងបានបង្ហែបថាក្នុងមួយរបាំងជំនាញពាក់ព័ន្ធដែលឈរជើងក្នុងបឹងទន្លេសាបក្នុងស្រុកក្រគរយកចំនួន 20 ម៉ឺនរៀលរហូតដល់ 40 ម៉ឺនរៀលបើរបាំងណាមិនឱ្យរាយការណ៍ឲ្យទៅជំនាញថ្នាក់ជាតិដែលឈរជើងក្នុងបឹងទន្លេសាបមកកំទេចចោល។

តាមប្រភពបន្តទៀតថា ក្រុមអ្នកដាក់របាំងទាំងអស់នោះបានបង់លុយឱ្យគ្រប់ស្ថាប័នទាំងអស់ មិនចម្លោះស្ថាប័នណាមួយឡើយទេ?រួមនិងថ្នាក់ជាតិមានតួនាទីមកឈរជើងការពារត្រីក្នុងបឹងទន្លេសាបបែរមកប្រមូលលុយតាមរបាំងទាំងអស់។

បើយោងតាមប្រភពអ្នកដាក់របាំងបាននិយាយតៗគ្នាថា របាំងរាប់រយរបាំងហើយរាប់ពាន់ម៉ែត្រមិនកាប់ទេ?កាប់តែរបាំងណាដែលខ្លីៗពួកគាត់សុំអង្វរយ៉ាងណាក៏ដោយក៏មិនអនុគ្រោះឲ្យដែរបែរជារបាំងវែងត្រឹមត្រូវទៅវិញពួកគាត់សមឲ្យឯកឧត្តម ជាតាយអភិបាលខេត្តពោធិ៍សាត់ជួយមានប្រធានការចំពោះអ្នកដាក់របាំងទាំងអស់ ដែលខុសដូចគ្នាសូមឱ្យជំនាញជលផលមកបង្ក្រាបផងពួកគាត់បានបញ្ជាក់ថាបង្ក្រាបតែរបាំងរបស់គាត់ដែលរបាំងផ្សេងៗ វែងរាប់ពាន់ម៉ែត្រមិនបង្ក្រាបសូមឲ្យជំនាញគួរតែបើកភ្នែកមើលផង។

តាមការចុះផ្សាយនេះ ពាក់ព័ន្ធនិងការរិះគន់ទៅលើស្ថាប័នជំនាញរបស់អស់លោកនិងប្រការណាមួយ សារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយ និងបំភ្លឺរាល់ម៉ោងធ្វើការជានិច្ច ៕

អត្ថបទដែលជាប់ទាក់ទង