Banner KNP Detail Top

ឈានដល់ការ បែកធ្លាយ ញាត្តិមន្ត្រីនគរបាលចរាចរណ៌ខេត្តតាកែវ ទម្លាយរឿងពុករលួយជាច្រើនរបស់លោកលោកឧត្តមសេនីយ៍ ត្រី ឆាយ សាវុធ ស្នងការរងទទួលផែន សណ្តាប់ធ្នាប់និងចរាចរណ៍ខេត្តតាកែវ

ឈានដល់ការ បែកធ្លាយ ញាត្តិមន្ត្រីនគរបាលចរាចរណ៌ខេត្តតាកែវ ទម្លាយរឿងពុករលួយជាច្រើនរបស់លោកលោកឧត្តមសេនីយ៍ ត្រី ឆាយ សាវុធ ស្នងការរងទទួលផែន សណ្តាប់ធ្នាប់និងចរាចរណ៍ខេត្តតាកែវ

ខេត្តតាកែវ : សូមបញ្ជាក់ថា ករណីនេះត្រូវបានគេបង្ហោះចូលតាម ប្រព័ន្ធ Telegram ដោយលើកឡើងថា, មានខ្លឹមសារថា ជំរាបសួរបង សូមបងជួយផ្សាយ អោយថ្នាក់លេីបានដឹងផង យេីងខ្ញុំជាមន្ត្រីនគរបាលចរាចរណ៍ប្រចាំការផ្លូវជាតិលេខ២ ក្នុងភូមិសាស្រ្តខេត្តតាកែវ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ឆាយ សាវុធ ស្នងការងទទួលផែន សណ្តាប់ធ្នាប់និងចរាចរណ៍ខេត្តតាកែវ លោកស្នងការងម្នាក់នេះបាន បញ្ជាកម្លាំងក្នុងខេត្តទាំងអស់ អោយចុះគោលដៅ ក្នុងមួយថ្ងៃ២៤ម៉ោង ត្រូវបង់អោយលោកស្នងការរង ៦៥០០០០(ហុកសិបប្រាំមុឺន ជាកំណត់ បេីមិនបានគ្រប់ អោយជំពាក់សិន ហេីយថ្ងៃក្រោយ រកសងបន្ត ពួកខ្ញុំជាមន្ត្រីអនុវត្តច្បាប់ពិបាកណាស់ បេីសិនជាឡានល្មេីស ខុសម្តងៗ គេសុំពិន័យ តែបេីពិន័យតាមគោលការច្បាប់ គឺមិនមានលុយបង់អោយលោកស្នងការរងឆាយ សាវុធ ទេ ចឹងមានតែខំសុំអ្នកល្មេីសសម្រួលវិញ រាល់ថ្ងៃជួបបញ្ហាប្រឈម ជួនកាលមានឡានល្មេីសអត់បណ្ណបេីកបរ អត់ស្លាកលេខ ឡានបែនធំៗ ល្មេីសត្រូវពិន័យ១២០០០០០៛ ឡានក្បាល២ ឡានក្បាល៣ ២៤០០០០០៛ តែមិនដែលបានពិន័យទេ ព្រោះលោកស្នងការរង កាងអោយឈ្មួញ ឡានដាកផ្លាក លេីកញ្ចក់មុខ មាន ផ្លាក ដូច ច្រេីនរាប់មិនអស់គេបង់អោយជារៀងរាល់ខែ ពួកខ្ញុំរាល់ថ្ងៃប្រឈមណាស់យកលុយគេឆៅៗ មិនចេញបណ្ណពិន័យអោយគេ បេីយេីងចេញបណ្ណអត់លុយ បង់អោយលោក ស្នងការង ហេីយលោកស្នងការងឆាយសាវុធ គាត់មិនប្រមូលលុយខ្លួនឯងទេ គឺគាត់ បញ្ជាអោយ នាយរងការិយាល័យចរាចរណ៍ម្នាក់ ដែលជាប្រធានគោលដៅផ្លូវជាតិលេខ៣ ក្រុមទី១ គឺ លោកវរៈសេនីយ៍ទោ ម៉ៅ សុខុន ដេីរប្រមូលលុយ តាមគោលដៅ ក្នុងខេត្តតាកែវ ក្រុមគោលដៅចរាចរណ៍ មាន ចំនួន ១១ក្រុម ផ្លូវជាតិលេខ៣ មាន២ក្រុម ស្តុប អង្គតាសោម២ក្រុម ស្រុកបាទី ២ក្រុម ផ្លូវជាតិលេខ២ មាន២ក្រុម ស្រុកគិរីវង់ មាន២ក្រុម ផ្លូវជាតិលេខ៤១ មានតែ១ក្រុមទេ ក្នុង១ក្រុម បង់លុយអោយ លោកស្នងការរង៦៥០០០០(ហុកសិបប្រាំមុឺនរៀល បញ្ជាក់ ក្រុមទាំង១១គោលដៅនេះ គឺស្ថិតក្នុងការគ្រប់គ្រង របស់លោកស្នងការរង ឆាយ សាវុធទាំងអស់ ហេីយបេីផ្លូវណាមាន២ក្រុមគឺឡេីងចុះ ១ក្រុមមួយថ្ងៃម្នាក់ ខ្ញុំជាមន្ត្រីចរាចរណ៍ផ្លូវជាតិលេខ២ទាំង អស់សូមស្នេីរដល់ លោកស្នងការ ខេត្តតាកែវ និងឯកឧត្តម អគ្គស្នងការ នេត សាវឿន និងសម្តេចក្រឡាហោម ស ខេង មេត្តាជួយ ពួកខ្ញុំជាមន្ត្រីតូចតាចផង សូមអរគុណ។
មួយវិញទៀត លោកស្នងការរង ឆាយ សាវុធ គាត់ មិនសូវចេះធ្វេីការងារជំនាញទេ ព្រោះប្រវត្តិគាត់ចូលនគរបាលដំបូងនៅក្រសួង មួយរយះ បានតួនាទី នាយរងផ្នែក គាត់បានប្រកបរបរ លក់គ្រឿងឡាន នៅផ្សាអង្គតាសោម ហេីយគាត់មានលុយសូកគេ មកជាអធិការក្រុងដូនកែវ មួយរយះក្រោយមក គាត់សូកគេ មកជាស្នងការងចរាចរណ៍ តាំងពីអតីត លោកស្នងការ សុខ សំណាង អស់៣៥០០០ដុល្លារ រួចហេីយគាត់ មានបញ្ហា ជាមួយស្នងការ សុខ សំណាង ហេីយស្នងការ សុខ សំណាង ក៍ដកបញ្ឈរជេីងជិត២ឆ្នាំ ហេីយ ពេលអំឡុង ស្នងការ សុខ សំណាង ត្រូវបានថ្នាក់ ដឹកនាំក្រសួង តែងតាំង ជាអគ្គនាយករង នៃអគ្គ នាយកដ្ឋាន ក៍បានលោកស្នងការថ្មី មកកាន់ដំណែង គឺលោក ស្នងការ ឈាង ផាន់ណារ៉ា បច្ចុប្បន្ន លោក ឆាយ សាវុធ ជាស្នងការរង ចរាចរណ៍ ខេត្តតាកែវ មានឥទិ្ធពល ណាស់ ចង់ដោះដូរអ្នកណាក៍បានដែរ សូម្បី នាយការិយាល័យចរាចរណ៍ លោក សៅ ចន្ទសំណាង ក៍បានរបូតចេញ ដោយសារ លោកឆាយ សាវុធ បញ្ជាអោយកូនចៅចំណុះការិយាល័យ ជិត៨០នាក់ ផ្តិតមេដៃ ដេីម្បីធ្វេីសំណេីរទៅ ស្នងការថ្មី សំដោះដូរ ដោយលោក ឆាយ សាវុធ បញ្ជាមនុស្ស៣នាក់ ទី១ លោក ជា ហាក់ មនុស្សទី១ ទី២ លោក ពេជ្រ នន មនុស្សទី២ ទី៣ លោក រ៉ា សុវណ្ណារាជ មនុស្សទី៣ ហេីយអ្នក តាក់តែងខ្លឹមសារ លោក ឃុន សម្បត្តិ ជំនួយការបស់ លោកឆាយ សាវុធ ផ្ទាល់ ។
រាល់ ថ្ងៃស្នងការរងខេត្តតាកែវ ជាង៣០នាក់ នាយរងការិយាល័យចរាចរណ៍ ជាង២០នាក់ បេីប្រៀបនិងខេត្តផ្សេង លេីសគេ ជាង៧០ភាគរយ បេីមន្រីណាចង់បាន មេគោលដៅ តាមផ្លូវសំខាន់ ត្រូវសូកលុយ អោយលោក ឆាយ សាវុធ ចាប់ពី៣០០០ដុល្លារ ដល់៧០០០ ដុល្លារតាមមកន្លែងណាខ្លាញ់ ឬក៍មានឆ្អឹងជាប់សាច់ តែរាល់ថ្ងៃគ្មានអ្នកណាហ៊ានជាមួយ លោកស្នងការរង ដ៍មានឥទ្ធិពលម្នាក់នេះទេ មន្រ្តី ជិត៣០០០នាក់ ក្នុងខេត្តតាកែវ បេី ការងារចរាចរណ៍វិញ លោកស្នងការរង ឆាយ សាវុធ ម្នាក់នេះ កាង បទល្មេីស អោយឈ្មួញ បង់ខែ ទោះបី ឡានដឹកសំពីងសំពោងបែបណា ក៍ដោយ ក៍ គ្មានសមត្ថកិច្ចតាមគោលដៅហ៊ានឃាត់ពិន័យដែរ បេី គោលដៅណា ហ៊ានឃាត់ ត្រូវតែជាប់ វិន័យ០០៦ លោកបញ្ជាមកការិយាល័យបុគ្គលិក ដេីម្បីអនុវត្តវិន័យ ចឹងហេីយមន្ត្រីចរាចរណ៍ ជិត៨០នាក់ គ្មានហ៊ានកំរេីកទេ ព្រោះខ្លាចរបូតកន្លែងខ្លួនរកលុយ ព្រោះមន្ត្រីខ្លះ យកប្រាក់ខែ លក់អោយធនាគារ អេសុីលីដា បាន២០០០០០០០រៀល ម្ភៃលានរៀល សុខចិត្តបង់ការប្រាក់អោយធនាគាររៀងរាល់ខែ ព្រោះប្រាក់ខែ បានសូកលោក ឆាយ សាវុធអស់ ហេីយ ចឹងធ្វេីមិច ត្រូវ ស្រង់ដេីមអោយបានវិញ ទោះបីប្រេីរូបភាពណាក៏ដោយ។

អោយតែបានលុយបង់អោយលោក ស្នងការង ឆាយ សាវុធ ហេីយខ្ញុំសូមបញ្ជាក់ថា លោកស្នងការងម្នាក់នេះ បានរត់ការពន្យាអាយុឆ្នាំ១៩៨៣ ដេីម្បីបានក្រេបជញ្ជក់យកលុយ បានច្រេីន អាយុពិតរបស់លោក ស្នងការងម្នាក់នេះគឺ១៩៧០ គឺអាយុ៥៣ឆ្នាំហេីយ បេីចង់ដឹងច្បាស់អាចសួរការិយាល័យបុគ្គលិក និងនាយកដ្ឋានបុគ្គលិកបាន ឬក៍មេីលកាតដែលហៅថាអត្តសញ្ញានបណ្ណនគរបាលជាតិ ដឹងហេីយ ឥឡូវ ឆ្នាំ២០២៣ លោកស្នងការង បានបញ្ចូលកូនប្រុសម្នាក់ ចូលក្របខណ្ឌនគរបាលជាតិម្នាក់ ដេីម្បី ដេីប្រមូលលុយ តាមបណ្តាអធិការដ្ឋាន និងតាមគោលដៅចរាចរណ៍ សូម្បីតែ រថយន្តគ្រោះថ្នាក់ ចរាចរណ៍ ដែលមានទំនិញផ្ទុក លេីរថយន្ត ពេលម្ចាស់រថយន្ត សុំសាងអីវ៉ាន់ដាក់ឡានផ្សេង ក៍លោកឆាយ សាវុជំរិតទាលុយពីម្ចាស់រថយន្តយ៉ាងតិច១គ្រឿង៧០០ទៅ១០០០ដុល្លា លោកស្នងការងម្នាក់នេះ កំពុងធ្វេីព្យុះភ្លៀងក្នុងខេត្តតាកែវខ្លាំងណាស់ ធ្វេីអោយប្រជាពលរដ្ឋចោទប្រកាន់ មន្ត្រីតាមគោលដៅ តាមអធិការដ្ឋាន គាបសង្កត់ពួកគាត់ខ្លាំងណាស់ ដែលថ្នាក់ដឹកនាំខិតខំធ្វេីល្អ និងបំរេីពលរដ្ឋដោយស្មោះត្រង់ ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង លោក ខិតខំបំរេីពលរដ្ឋ គ្មានគិតពីពេលវេលា សម្រាក សូមថ្នាក់ដឹកនាំជួយមេីល លោកស្នងការងទំនេីង នៅតាកែវនេះផង បេីទុកទៀត មន្រ្តីក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវជិត៣០០០នាក់ សំណូមពរ សម្តេចក្រឡាហោម និងអគ្គស្នងការ និងប្រធាននាយកកដ្ឋាន បុគ្គលិក និងលោកស្នងការ ថ្មីដែលកំពុងកាន់ដំណែងបច្ចប្បន្ន មេត្តាកុំយកមនុស្សគ្មានចេះជំនាញ មកដឹកនាំអី សូមយកអ្នកចេះពិត កុំយកអ្នកមានលុយ ពិបាកធ្វេីការណាស់ ព្រោះគាត់ស៊កគេច្រេីន គាត់ក៍គាបកូនចៅច្រេីនដែរ សូមអរគុណ។
ពាក់ពន្ធ័និងបញ្ហារនេះដែរ សារព័ត៌មានមិនអាចទំនាក់ទំនងទៅលោកឧត្តមសេនីយ៌ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលតាកែវ ខណៈទូរស័ព្ទមិនអាចទំនាក់ទំនងបាន ។ ដោយឡែកលោកឧត្តម សេនីយ៍ ត្រី ឆាយ សាវុធ ស្នងការងទទួលផែនសណ្តាប់ធ្នាប់និងចរាចរណ៍ខេត្តតាកែវ អ្នកសារព័ត៌មានខ្លះបានបង្ហោះព័ត៌មានថា, ទូរស័ព្ទ និងឆាតតាមប្រពន្ធ័Telegrame ចូលស្តាប់ហើយ មិនឆ្លើយតប ។
សូមបញ្ជាក់ថា, ព័ត៌មានខាងលើនេះ ជាព័ត៌មាន ដែលត្រូវបានគេបង្ហោះចូលគ្រុប Telegram ដូច្នេះ សារព័ត៌មាននឹងរងចាំការបកស្រាយ បំភ្លឺ គ្រប់ម៉ោងធ្វើការ ពី លោកលោកឧត្តម សេនីយ៍ ត្រី ឆាយ សាវុធ ស្នងការងទទួលផែន សណ្តាប់ធ្នាប់និងចរាចរណ៍ខេត្តតាកែវ ដើម្បី ផ្តល់ភាព យុត្តិធម៌ រៀងៗខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង