Banner KNP Detail Top

បុរសម្នាក់ បេីករថយន្ត មួយគ្រឿង រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរបាំងថ្មបាក់អស់មួយកង់ រីឯរថយន្តបានរងការខូចខាត

បុរសម្នាក់ បេីករថយន្ត មួយគ្រឿង រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរបាំងថ្មបាក់អស់មួយកង់ រីឯរថយន្តបានរងការខូចខាត


ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពី យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវ១៨២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បុរសម្នាក់បានបេីករថយន្តម៉ាក Toyota Prius មួយគ្រឿងក្នុងល្បឿនលឿន រួចរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរបាំងថ្មបាក់អស់មួយកង់ រីឯរថយន្តបានរងការខូចខាតយ៉ាងដំណំ ។
មុនពេលកេីតហេតុ គេឃេីញរថយន្តបង្កម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AB-9285 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៨២ ទិសដៅពីលិចមកកេីត រួចមកដល់ផ្លូវព្រះមុនីវង្ស ក៏បានបត់ស្ដាំមកទិសខាងត្បូង បួងចង្កូតយ៉ាងលឿន ដោយមិនប្រយ័ត្នក៏ជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរបាំងថ្មបាក់មួយកង់ រីឯរថយន្តបង្កក៏ខ្ទេចមួយចំហៀងខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច ។ បន្ទាប់មកក៏ឃេីញបុរសម្នាក់បេីកទ្វាចេញពីរថយន្ត រួចឡេីងជិះឡំប្រឺតា បន្តដំណេីរទៅបាត់ ដោយមិនរងរបួស ឬបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃនោះឡេីយ ។
សមត្ថកិច្ចជំនាញធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង