Banner KNP Detail Top

បុរសម្នាក់ ខឹងគោស៊ីដំណំារបស់ខ្លួន យកពូថៅ

បុរសម្នាក់ ខឹងគោស៊ីដំណំារបស់ខ្លួន យកពូថៅកាប់ដាច់ក្បាល យ៉ាងសាហាវមែន

ខេត្តពោធិ៍សាត់ ៖ នារសៀលថ្ងៃសៅរ៍ ១៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ កម្លាំងអធិការដ្ឋាន និងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រពើរពី សហការស្រាវជ្រាវរហូតឃាត់ខ្លួនបុរសម្នាក់ រួមទាំងវត្ថុតាង(សពសត្វគោ និងពូថៅ)បន្ទាប់ទទួលព័ត៌មានពីប្រជាពលរដ្ឋថា បានបាត់សត្វគោ១ក្បាល ។
កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ពីប្រជាពលរដ្ឋឈ្មោះ ចាយ គាសី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិក្រពើរពីក្រោម ឃុំក្រពើពី ស្រុកវាលវែង ខេត្តពោធិ៍សាត់ ថា ខ្លួនបានបាត់សត្វគោញី១ក្បាល ដែលមានសម្បុរ.ស ដែលខ្លួនបានចងឲ្យស៊ីស្មៅនៅក្រោយផ្ទះរបស់ឈ្មោះ ម៉ែន ផល្លា ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំជាមួយគ្នា ។
លោក បញ្ជាក់ទៀតថា បន្ទាប់ទទួលព័ត៌មានបែបនេះ កម្លាំងរបស់លោកសហការចុះដល់ផ្ទះឈ្មោះ ម៉ែន ផល្លា រួមទាំងវត្ថុតាង ខ្មោចសត្វគោមានក្លិនស្អុយ និងពូថៅដៃ១(ជាប់រោមគោ)ផងដែរ ភ្លាមនោះវត្ថុតាង(ខ្មោចសត្វគោ)ប្រគល់អោយម្ចាស់ យកទៅចាត់ចែងតាមបែបគ្រួសារ ចំណែកជនសង្ស័យ(ម៉ែន ផល្លា)នាំយកមកសួរ និងបន្តនីតិវិធី ជនសង្ស័យ(ម៉ែន ផល្លា)ឆ្លើយថា ខឹងសត្វគោនោះស៊ីដាំណាំរបស់គាត់ ៕

អត្ថបទដែលជាប់ទាក់ទង