Banner KNP Detail Top

ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ មកសាកសួរ បន្ទាប់ពីផ្ទុះក្នុងបណ្ដាញសង្គមហ្វេសបុក បើករថយន្ត ដោយសភាពរេចង្កូតចុះឡើងពេញផ្លូវ

ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ មកសាកសួរ បន្ទាប់ពីផ្ទុះក្នុងបណ្ដាញសង្គមហ្វេសបុក បើករថយន្ត ដោយសភាពរេចង្កូតចុះឡើងពេញផ្លូវ

ខេត្តស្វាយរៀង: ក្រុមការងារនិងប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប មានកិត្តិយសសូមធ្វើការឆ្លើយតបចំពោះ ផេកសារព័ត៌មាន ដែលបានធ្វើការចុះផ្សាយនៅ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០នាទី មានរថយន្តមួយគ្រឿងម៉ាក Camery Hybrid ពណ៍ទឹកមាស បើកបរដោយជនជាតិចិន មានសភាពរ៉េចង្កូតចុះឡើងពេញផ្លូវ ទិសដៅពីកើតទៅលិច មកដល់ត្រង់ចំណុច គីឡូម៉ែត្រលេខ០៨ រួចបត់ត្រឡប់ក្រោយទៅទិសខាងកើតវិញ។
ក្រោយពីទទួលបានពត៍មានភ្លាម លោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាបស្ដីទី បញ្ជាកម្លាំងជំនាញ ចុះឃាត់យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ និង តេស្តជាតិអាកុល ។
ដោយជាលទ្ធផលគឺ គ្មានជាតិអាកុលនោះទេបើ តាមចម្លើយរបស់អ្នកបើកបរថា ខ្លួនងងុយដេកដោយមិនបានដេកពេញមួយយប់ មូលហេតុ ចេញពីធ្វើការវេនយប់ ។
សមត្ថកិច្ច បានធ្វើការអប់រំដល់ជាតិចិនរូបនេះកុំបើកបរក្នុងស្ថានភាពងងុយដេកទៀតព្រោះអាចគ្រោះថ្នាក់ ឬបង្ករគ្រោះថ្នាក់់ដល់អ្នកដទៃ និងបានផ្ដល់កន្លែងស្នាក់នៅរយៈពេលខ្លីដើម្បីបំបាត់ភាពងងុយដេក រួចមានមិត្តភក្តិមក ទទួលយកទៅវិញផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង