Banner KNP Detail Top

លោក វេង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាស

លោក វេង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសជាលាយលក្ខណ៍អក្សរថា ……

 

ភ្នំពេញ៖ លោក វេង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសជាលាយលក្ខណ៍អក្សរថា នាពេលថ្មីៗនេះ មានជនអនាមិក បានយកឈ្មោះ និងរូបថតរបស់លោក Sakhon Veng ទៅបង្កើតគណនីបណ្តាញទំនាក់ទំនង Instagram ក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោក នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។

លោក វេង សុខុន ដែលសព្វថ្ងៃជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ថា ក្នុងករណីគណនី Instagram ដូចមានរូបភាពភ្ជាប់មកជាមួយ ប្រើប្រាស់ក្នុងគោលបំណងមិនល្អ ឬធ្វើឱ្យមានការភ័ន្តច្រឡំមកលើលោក នោះលោក ពុំទទួលខុសត្រូវឡើយ។ ទន្ទឹមនឹងនេះ លោកមានក្តីសង្ឃឹមថា ស្ថាប័នមានសមត្ថកិច្ច នឹងយកចិត្តទុកដាក់ធ្វើការអង្កេតស្រាវជ្រាវលើករណីនេះ ដោយសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកជនអនាមិកខាងលើ មកទទួលទោសតាមច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង