Banner KNP Detail Top

ឃាត់រថយន្ត១គ្រឿង ដឹកមាន់រស់ជាង២៥០ក្បាល ដែលនាំចូលពីប្រទេស

ឃាត់រថយន្ត១គ្រឿង ដឹកមាន់រស់ជាង២៥០ក្បាល ដែលនាំចូលពីប្រទេសថៃដោយខុសច្បាប់ និងព្រួយបារម្ភមានជម្ងឺឆ្លង

ខេត្តបន្ទាយមានជ័យ ៖ កាលពី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីពេទ្យសត្វបានឃាត់រថយន្ត១គ្រឿង ដឹកមាន់រស់ជាង២៥០ក្បាលដែលនាំចូលពីប្រទេសថៃដោយខុសច្បាប់ និងព្រួយបារម្ភមានជម្ងឺឆ្លង ត្រូវបានឃាត់ នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្រោយឃាត់រថយន្ត១គ្រឿង ដែលសង្ស័យដឹកមាន់រស់បាននាំយកមកការិយាល័យជំនាញ ក្រោយពិនិត្យធ្វើការពិនិត្យគឺគ្មានច្បាប់នាំចូលនិងដឹកជញ្ជូន ហើយជាការព្រួយបារម្ភជម្ងឺឆ្លង ក្រោយទំលាក់តាកាពីរថយន្តមានចំនួន២៩តាការ ដាក់មាន់រស់ចំនួន២៥៦ក្បាលមានប្រភេទមានជម្រុះពងអស់ចំនួន១២០ក្បាល និងមាន់សចំនួន១៣៦ក្បាលដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងល្មើសច្បាប់។
លោក ហ៊ុយ ទូច បានបញ្ជាក់ថា រថយន្ត១គ្រឿង និងមាន់រស់ប្រមាណជាង២៥០ក្បាល ក្រោយឃាត់ត្រូវបានរក្សាទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីយកសំណាក់ទៅវិភាគនៅអគ្គនាយកដ្ឋានសុខភាពសត្វផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីរង់ចាំលទ្ធផល បើសិនជាគ្មានជម្ងឺឆ្លងណាមួយកើតឡើងចំពោះសត្វទេ និងធ្វើកិច្ចសន្យាចំពោះម្ចាស់អោយនាំចូលមានច្បាប់ទំលាប់ត្រឹមត្រូវ ហើយធ្វើការផាកវិន័យទៅតាមច្បាប់កំណត់ទើបប្រគល់ជូនម្ចាស់វិញ៕

អត្ថបទដែលជាប់ទាក់ទង