Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងឡានបុកគ្នា បណ្តាលឡានទាំងពីរគ្រឿង

គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងឡានបុកគ្នា បណ្តាលឡានទាំងពីរគ្រឿង ខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង


ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពី យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១កែងផ្លូវលេខ២២២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញ រថយន្តម៉ាក LexusRX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-6732 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ ដែលផ្លូវបំបែកជាបួន បានបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកLexusGX470 ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2V-5899 បើកបរដោយបុរសជនបរទេស២នាក់ ធ្វើដំណើរចេញពីផ្លូវ២២២ ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន បានជ្រុលទៅប៉ះរថយន្តLexusRX350 ពេញទំហឹងប៉ើង ទៅលើចិញ្ចើមផ្លូ ចំណែកឯរថយន្តlexusGX470វិញ ប៉ើងទៅបោកផ្ទប់នឹងបង្គោលស្លាកសញ្ញា បាក់មួយដើម សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។
បន្ទាប់ពីកើតហេតុ ដោយភាគីទាំងសងខាង សម្រួលគ្នាមិនត្រូវក៏សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងរាំង បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង