សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖ វិទ្យុ VOD គឺជាកន្លែងផលិតព័ត៌មានក្លែងក្លាយដូច្នេះកុំសង្ឃឹមថា វិទ្យុ VOD រស់ឡើងវិញឱ្យសោះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖ វិទ្យុ VOD គឺជាកន្លែងផលិតព័ត៌មានក្លែងក្លាយដូច្នេះកុំសង្ឃឹមថា វិទ្យុ VOD រស់ឡើងវិញឱ្យសោះ
ភ្នំពេញ: សម្តេចតេជោបានថ្លែងដូចនេះនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្ស និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វិទ្យុ VOD គឺជាកន្លែងផលិតព័ត៌មានក្លែងក្លាយដូច្នេះកុំសង្ឃឹមថា វិទ្យុ VOD រស់ឡើងវិញឱ្យសោះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តើការចុះផ្សាយរបស់ VOD ថា ឯកឧត្តម ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសសម្តេចនោះជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងក្លាយ។ សម្តេចបានបន្តថា ការផ្សាយបែបនេះ គឺជាការ ប្រមាថមកលើរាជរដ្ឋាភិបាលបង្កើតឱ្យមានការមិនជឿទុកចិត្តគ្នា និងជាការខុសជាមួយច្បាប់ថវិកាយ៉ាងធ្ងន់ធ្ងរផងដែរ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា តើវិទ្យុ VOD នេះអាចរស់ឡើងវិញបាននោះ បក្សដែលត្រូវបានតុលាការកំពូលរំលាយហើយនោះអាចរស់ឡើងវិញទៅហើយ។
សម្តេចតេជោ ហ៊ុន សែន បន្តថាការ ផ្សាយរបស់វិទ្យុ VOD កន្លងមកបានបង្កើតកំហុសច្រើនណាស់ ប៉ុន្តែលើកនេះធ្ងន់ធ្ងរពេកមិនអាចអត់ឱនឱ្យបានឡើយ ព្រោះមានចេតនាអាក្រក់បំផុតដើម្បីវាយប្រហារមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាសម្តេចក៏បានទុកពេលវេលាសមស្របដើម្បីឱ្យវិទ្យុ VOD នេះសូម ទោសប៉ុន្តែខ្លួនមិនបានអនុវត្តន៍ទៅតាមការផ្តល់ឱកាសនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាការបិទវិទ្យុ VOD នេះមិនបានធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាស្លាប់នោះទេ ប៉ុន្តែនេះជាការពង្រឹងក្រមសីល ធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា៕/