បុរសម្នាក់ ដែលអាជីវករផ្សារមោងឬស្សី បានធ្វេីសកម្មភាពប្រេីអំពេីហិង្សាលេីអ្នកដទៃ បណ្តាលឱ្
បុរសម្នាក់ ដែលអាជីវករផ្សារមោងឬស្សី បានធ្វេីសកម្មភាពប្រេីអំពេីហិង្សាលេីអ្នកដទៃ បណ្តាលឱ្យរងរបួសនៅផ្សារមោងឫស្សីត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន
ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលអាជីវករផ្សារមោងឬស្សី បានធ្វេីសកម្មភាពប្រេីអំពេីហិង្សាលេីអ្នកដទៃបណ្តាលឱ្យរងរបួសនៅផ្សារមោងឫស្សីត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៥ ខែមីនា ឆ្នាំ២០២៣នេះថា៖ មានករណី ហិង្សាដោយចេតនា មួយបានកើតឡើងកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង១០នាទី នៅចំណុចផ្សារមោងឫស្សី ស្ថិតក្នុងក្រុមទី៨ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បង្កដោយជនសង្ស័យម្នាក់ឈ្មោះ សុខ គីរីផល ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង(ជាអាជីវករ) បានធ្វើសកម្មភាពវាយ និងទាត់ ទៅលើជនរងគ្រោះឈ្មោះ ហង់ សុវណ្ណ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិមោង ឃុំមោងស្រុកមោងឫស្សី ខេត្តបាត់ដំបង(ជាអាជីវករ)ត្រូវចំមុខចំនួន០២ជើង និងដងខ្លួនជា ច្រើនដៃ (រងរបួសស្រាល) ដោយគ្មានមូលហេតុ ។
ក្រោយសមត្ថកិច្ចឃាត់ខ្លួនលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំខ្លួនជនបង្កហិង្សាខាងលេីមកធ្វេីការសាកសួរស្រាវជ្រាវនៅអធិការដ្ឋាននិងរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ ក្រោយពីបានការយល់ព្រមពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង៕