Banner KNP Detail Top

បុរសម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីរថយន្ត បុកម៉ូតូ នៅលើផ្លូវក្រាលកៅស៊ូ

បុរសម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីរថយន្ត បុកម៉ូតូ នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ


កំពង់ស្ពឺៈ កាលពីវេលាម៉ោង ៧ យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បុរសម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីរថយន្ត បុកម៉ូតូ នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មុនកើតហេតុ មានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ បើកបរពីទិសខាងលិច ទៅទិសខាងកើត លុះមកដល់ ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម (HONDA DREAM) សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ស្លាកលេខ កំពង់ស្ពឺ 1U 7796 បើកបរដោយឈ្មោះ ជួ ប៊ុនឡេង ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅផ្ទះលេខ៨១បេ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលកំពុងតែបើកបរបញ្រ្ចាសទិសគ្នា បុកពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ ស្លាប់ភ្លាមៗនឹងកន្លែងតែម្តង។
ក្រោយកើតហេតុ ម្ចាស់រថយន្ត បានបន្ថែមល្បឿន រត់គេចខ្លួន បាត់ស្រមោល សពជនរងគ្រោះ មន្ត្រីជំនាញ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី។ វត្ថុតាងម៉ូតូរបស់ជនរងគ្រោះ បានយកទៅរក្សាទុក នៅប៉ុស្តិ៍នគរ បាលរដ្ឋបាលស្វាយរំពារ។ ចំណែករថយន្ដ មន្ត្រីជំនាញ កំពុងតែស្រាវជ្រាវបន្ត ដើម្បីចាត់ការតាមនីតីវិធី៕/

អត្ថបទដែលជាប់ទាក់ទង