Banner KNP Detail Top

បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីបញ្ជាលើកដងបាញ់ចំណីសត្វមិនប្រយ័ត្ន ប៉ះជាមួយខ្សែភ្លើងបណ្តាលឱ្យ

បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីបញ្ជាលើកដងបាញ់ចំណីសត្វមិនប្រយ័ត្ន ប៉ះជាមួយខ្សែភ្លើងបណ្តាលឱ្យឆ្លងចរន្តអគ្គិសនីឆក់

ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍នេះបានកើតឡើងនៅចំណុចក្បែរស្ពានអូរក្រាំងអំបិល តាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨-៣៩ស្ថិតក្នុងភូមិស្លា ឃុំវល្លិ.ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី១៦ខែមីនាឆ្នាំ២០២៣។
ជនរងគ្រោះមានឈ្មោះ អ៊ុន សំអន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរតៃកុងរថយន្តដឹកចំណីសត្វ រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
មុនកើតហេតុជនរងគ្រោះបានបើកបររថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ3F-6101ដឹកស៊ីទែនចំណីសត្វដោយបើកបរពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្តបានបែកកង់ ហើយជនរងគ្រោះបានបើករថយន្តអែបខាងស្តាំជាប់ចិញ្ចើមផ្លូវដើម្បីហៅអ្នកប៉ះកង់រថយន្តចល័តមកប៉ះ ពេលមកដល់ម្ចាស់រថយន្តបានហៅឱ្យជួយបាញ់ចំណីសត្វ។
ជនរងគ្រោះបានបញ្ជាដងយោងសម្រាប់បាញ់ចំណីសត្វ ពេលកំពុងតែបញ្ជាបំពង់ដងបាញ់ចំណីសត្វ ដោយមិនបានប្រយ័ត្ននិងច្បាស់លាស់លេីចំណុចខ្សែភ្លេីងបណ្ដាលឱ្យប៉ះជាមួយដងចុងបូមបាញ់ចំណីសត្វ ឆ្លងចរន្ដអគ្គិសនីឆក់និងស្លាប់ភ្លាមៗតែម្ដងទៅ។
ក្រោយកើតហេតុមន្ត្រីជំនាញព្រមទាំងក្រុមគ្រូពេទ្យបានមកពិនិត្យសពជនរងគ្រោះឃើញថាពិតជាបានស្លាប់ដោយសារត្រូវចរន្តអគ្គិសនីឆក់មែនព្រមទាំងបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង