Banner KNP Detail Top

គោចំនួន ៧ក្បាល បានងាប់ ជិតៗគ្នា តែមួយកន្លែង ត្រឹម១ថ្ងៃសោះ ហើមស្អុយ សង្ស័យមានម្ចាស់ដី ម្ចាស់ចម្ការ អ្នកណាម្នាក់ បានដាក់ថ្នាំបំពុល ដើម្បីការពារសត្វពាហនៈ ចូលស៊ីដំណាំរបស់ខ្លួន

គោចំនួន ៧ក្បាល បានងាប់ ជិតៗគ្នា តែមួយកន្លែង ត្រឹម១ថ្ងៃសោះ ហើមស្អុយ សង្ស័យមានម្ចាស់ដី ម្ចាស់ចម្ការ អ្នកណាម្នាក់ បានដាក់ថ្នាំបំពុល ដើម្បីការពារសត្វពាហនៈ ចូលស៊ីដំណាំរបស់ខ្លួន

ខេត្តកំពង់ស្ពឺ : សូមបញ្ជាក់ថា, មានគណនី facebook មួយ ឈ្មោះ( ចេង ច័ន្ទ ) បានបង្ហោះ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដោយសរសេរថា, សូមបងប្អូនជាម្ចាស់គោមានការប្រុងប្រយ័ត្ននៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ គោងាប់មួយកន្លែង៧ក្បាលជិតចម្ការដំឡូងមីដោយមិនដឹងមូលហេតុទេបាទ។
facebookដដែលបានបន្តថា, បញ្ជាក់គោទាំងអស់នេះយកសាច់ហូបមិនកើតទេព្រោះមើលទៅដូចជាស្អុយរលួយលឿនបើតាមម្ចាស់គោនិយាយថាគោគាត់ទើបបាត់ម្សិលមិញទេបាទ។
បន្ទាប់មកមាន Comments ជាច្រើន បានសរសេរថា, គី ៖
ក្នុងនាមយើងជាម្ចាស់គោត្រូវតែមានការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្តិចមិនត្រូវប្រលែង ចោលនោះទេ ហើយមួយវិញទៀតក្នុងនាមយើង ជាម្ចាស់ចម្ការប្រសិនបើមានដាក់ថ្នាំបំពុលត្រូវ រាយការណ៍ជួនដល់ប្រជាពលរដ្ឋក៏ដូចជាភូមិឃុំ ឲ្យបានដឹងផងដែរ។ខ្ញុំសូមចូលរួមសោកស្តាយ ចំពោះការបាត់បង់របស់ម្ចាស់សត្វគោផងបង។ អ្នកComment បន្តថា, ពុលថ្នាំ ឬគេបំពុល ! គោដែលស៊ីស្លឹកដំឡូង នឹង ពុលស្លាប់ដូចគ្នា បើគេបាញ់ថ្នាំក្នុងរយៈពេលថ្មី ៗ។ ក្រោយពីរយៈពេល១ថ្ងៃ អាចហើមដូច សភាពការណ៍បែបនេះ។ គោនៅស្រុកខ្ញុំ ច្រើន ស្លាប់ដូចគ្នា ដូចក្នុងរូបភាពនេះ បើគេបាញ់ថ្នាំ ដំឡូងហើយវាទៅស៊ី ឧទាហរណ៍ បាញ់ព្រឹក ស៊ី ថ្ងៃក៏ពុលដែរ ប៉ុន្តែបើបាញ់ភ្លាមស៊ីភ្លាម គឺអាច ស្លាប់ភ្លាមៗនឹងកន្លែង ហើយឆាប់ហើមស្អុយ លឿនបំផុត។ សត្វគោ គឺងាយឆាប់ពុលណាស់ ជាពិសេសនឹងប្រភេទថ្នាំបាញ់ស្មៅ ,ការពារសត្វ។
អ្នកខ្លះ Comment ថា, សូមម្ចាស់គោឬម្ចាស់សត្វចិញ្ចឹមទាំងអស់មេត្តា ចិញ្ចឹមសត្វរបស់ខ្លួនអោយបានត្រឹមត្រូវនិងមាន ទំនួលខុសត្រូវផង……សត្វទាំងអស់វាត្រូវការស៊ីដិតដល់ល្អការថែទាំត្រឹមត្រូវកន្លែងរស់នៅល្អ ក៏ដូចជាមនុស្សយើងដែរមិនមែនអោយគ្នាដើរស៊ី ពាសវាលពាសកាលដំណាំដាំដុះអ្នកដទៃ ពេលខ្លះដើរតាមផ្លូវបង្កគ្រោះថ្នាក់ដល់គេឯង គ្រប់គ្នាទេ។មួយវិញទៀតចិញ្ចឹមគ្នាតាមសមាជីវោ របស់វាដល់ពេលមានការចាំបាច់ចាំគ្នាមកលក់ ដល់ពេលគ្នាត្រូវឡានបុកមានគ្រោះថ្នាក់ដោយការធ្វែសប្រហែស ៕

អត្ថបទដែលជាប់ទាក់ទង