ការប៉ុនប៉ងសម្លាប់ដើមឈើ ចិញ្ចើមផ្លូវសាធារណៈ ដោយចាក់សាបស៊ីម៉ង់ត៍ លុបគល់ឈើ នៅលើចិញ្ចើមផ្លូវលេខ២៨៩ មុខផ្ទះលេខ៤៤ សង្កាត់បឹងកក់ទី២ ដោយតម្រូវឱ្យម្ចាស់ទីតាំង គាស់កាយសាបស៊ីម៉ង់ត៍ចេញវិញ
ការប៉ុនប៉ងសម្លាប់ដើមឈើ ចិញ្ចើមផ្លូវសាធារណៈ ដោយចាក់សាបស៊ីម៉ង់ត៍ លុបគល់ឈើ នៅលើចិញ្ចើមផ្លូវលេខ២៨៩ មុខផ្ទះលេខ៤៤ សង្កាត់បឹងកក់ទី២ ដោយតម្រូវឱ្យម្ចាស់ទីតាំង គាស់កាយសាបស៊ីម៉ង់ត៍ចេញវិញ
ភ្នំពេញៈ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២២៣ ករណីចាក់សាបស៊ីម៉ង់ត៍ លុបគល់ដើមលឿងរាជ នៅលើចិញ្ចើមផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ឲ្យម្ចាស់ទីតាំងរុះរើបេតុង នៅគល់ឈើចំនួន៤ដើម ចេញវិញ និងឱ្យរៀបចំឲ្យមាន សោភ័ណភាព ល្អដូចដើម ព្រមទាំងធ្វើកំណត់ហេតុណែនាំ មិនអនុញ្ញាតឲ្យមានការធ្វើ បែបនេះម្តងទៀត ។ ក្នុងករណីម្ចាស់ហាង មិនសហការ និងធ្វើឲ្យប៉ះពាល់ ឬងាប់ដើមឈើ ខាងលើនេះ ត្រូវទទួលខុត្រូវចំពោះមុខច្បាប់។
រដ្ឋបាលខណ្ឌទួលគោក ចាត់មន្ត្រីចុះធ្វើការទប់ស្កាត់ ការប៉ុនប៉ងសម្លាប់ដើមឈើ ល់ចិញ្ចើមផ្លូវសាធារណៈ ដោយចាក់សាបស៊ីម៉ង់ត៍ លុបគល់ឈើ នៅលើចិញ្ចើមផ្លូវលេខ២៨៩ មុខផ្ទះលេខ៤៤ សង្កាត់បឹងកក់ទី២ ដោយតម្រូវឱ្យម្ចាស់ទីតាំង គាស់កាយសាបស៊ីម៉ង់ត៍ចេញវិញ និងត្រូវទទួលខុសត្រូវ ក្នុងករណីដើមឈើទាំង ៤ ដើម ងាប់ត្រូវដាំសងវិញ ។
លោកអភិបាលរងខណ្ឌ បានបញ្ជាក់ថា ស៊ីម៉ង់ត៍ដែលគេចាក់លប់គល់ឈើទាំង ៤ ដើម បានបុកបំបែកយកចេញវិញអស់ហើយ ចំណែកមែកឈើ នៃដើមទាំង ៤ ដើម ដែលគេកាប់អស់ស្ទើរ នៅសល់តែដើមនេះ តាមសាកសួរម្ចាស់ទីតាំង ឆ្លើយថា ខាងអង្គភាពសួនច្បារ ជាអ្នកកាប់ក្រី ឱ្យមានសោភ័ណភាព មិនមែនម្ចាស់ហាង ជាអ្នកកប់ទេ ។
តាមកំណត់ហេតុ ចុះថ្ងៃទី២០ ខែមីនា ដែលធ្វើឡើងដោយរដ្ឋបាលខណ្ឌទួលគោក បានបង្ហាញឱ្យឃើញថាៈ ក្រុមការងារបានពិនិត្យឃើញថា នៅមុខទីតាំងផ្ទះលេខ៤៤ ផ្លូវលេខ២៨៩ បានចាក់សាបលុបគល់ឈើ នៅលើចិញ្ចើមផ្លូវលេខ ២៨៩ ចំនួន ៤ ដើម។ ក្រោយពីបានពិនិត្យរួច ក្រុមការងារ បានសម្រេចឱ្យឈ្មោះ សាត ពិសិដ្ឋ ភេទប្រុស គាស់កាយសាប ជុំវិញគល់ឈើ ទាំង ៤ ដើមនេះ ឱ្យបានល្អ មិនត្រូវរំលោភ ចិញ្ចើមផ្លូវសាធារណៈ យកទៅធ្វើអាជីវកម្មជាដាច់ខាត ក្នុងករណីដើមឈើទាំង ៤ ដើមនេះ ងាប់ ម្ចាស់ទីតាំង ត្រូវទទួលខុសត្រូវ ក្នុងការដាំឡើងវិញ រួចថែរក្សាឱ្យបានល្អ ក្នុងករណីមិនអនុវត្ត តាមការណែនាំនោះ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវ លើការខូចខាត ឬបាត់បង់ សម្ភារៈរបស់លោកឡើយ។
រដ្ឋបាលខណ្ឌទួលគោក បានចាត់មន្ត្រី ចុះធ្វើកំណត់ហេតុទប់ស្កាត់ ការប៉ងបំផ្លាញដើម ឈើ លើផ្លូវសាធារណៈ ខាងលើ កើតមានឡើង បន្ទាប់ពីមានការបង្ហោះរិះគន់ ដល់ ការចាក់សាបស៊ីម៉ង់ត៍ លុបគល់ឈើខាងលើ យ៉ាងកក្រើក នៅថ្ងៃទី២០ ខែមីនា រួចមក។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញមួយរូប បានប្រាប់ឱ្យដឹងថា អ្នកដែលបានកាប់បំផ្លាញដើមឈើ នៅលើផ្លូវសាធារណៈ ក្នុងរាជធានី បើចាប់ បានដោយមានភ័ស្តុតាងគ្រប់គ្រាន់នោះ នឹងត្រូវពិន័យជាប្រាក់មួយដើម ចាប់ពី ពីរលានរៀលឡើង៕