រូបភាពនៃការស្លៀកសម្លៀកបំពាក់ របស់លោកច្នៃម៉ូត ឯម រាម ត្រូវបានលេចចេញការវែកញែក ពេញបណ្តាញសង្គម រហូត
រូបភាពនៃការស្លៀកសម្លៀកបំពាក់ របស់លោកច្នៃម៉ូត ឯម រាម ត្រូវបានលេចចេញការវែកញែក ពេញបណ្តាញសង្គម រហូតលេចចេញមតិចម្រុះច្រើនខ្លះគាំទ្រ ខ្លះមិនពេញចិត្ត
ភ្នំពេញ៖ រូបភាពនៃការស្លៀកសម្លៀកបំពាក់របស់លោកច្នៃម៉ូត ឯម រាម ត្រូវបានលេចចេញការវែកញែកពេញបណ្តាញសង្គមរហូតលេចចេញមតិចម្រុះច្រើនខ្លះគាំទ្រ ខ្លះមិនពេញចិត្ត។ មិនពេញចិត្តព្រោះតែគេយល់ថាអាចនឹងប៉ះពាល់ដល់តម្លៃវប្បធម៌ព្រោះតែការច្នៃឈុតនោះសិចស៊ីពិបាកភ្នែក ខណៈដែលការគាំទ្រព្រោះតែស្ថិតក្នុងការរចនាម៉ូតបែបស្រមើលស្រមៃ។
បន្តក្តៅគគុកនៅឡើយបន្ទាប់ពីមុននេះ តារាទឹកភ្នែក កញ្ញា នី មុនីនាថ បានចេញមុខការពារលោកបណ្ឌិតច្នៃម៉ូតនេះ ប៉ុន្តែត្រូវបានលោកជំទាវ ហ៊ុន ស៊ីណាត បានតបទៅកាន់តារាសម្តែងរូបនេះវិញនូវពាក្យប៉ុន្មានឃ្លា។ តារាសម្តែងស្រីល្បីឈ្មោះរូបនេះបានលើកឡើងជាការយល់ឃើញរបស់នាងថា” ខ្ញុំឃើញបងប្អូនយើងមួយចំនួននាំគ្នាស្តីជេរគាត់ តែធាតុពិតគាត់ធ្វើបែបនេះគឺជាការបង្ហាញជំនាញរបស់គាត់ ដែលមិនមាននៅកម្ពុជាយើង។ សូមស្វែងយល់ឲ្យច្បាស់អំពីសិល្បៈវប្បធម៌ និងការឆ្នៃម៉ូតបែបស្រមើស្រមៃ ។ ខ្ញុំសូមអធ្យាស្រ័យ មិនការពារគាត់ទេ គ្រាន់តែសុំឲ្យបងប្អូនសិក្សាស្វែងយល់និងបែងចែកឲ្យច្បាស់សិនណា “បើមានការខ្វែងគំនិតគ្នា សុំកុំប្រើវប្បធម៌ជេរប្រទេចគ្នា។
សូមបញ្ចេញមតិកែតម្រូវ ឬរិះគន់ស្ថាបនាដោយសុជីវធម៌ “។ បន្ទាប់ពីតារាស្រីរូបនេះចេញមុខការពារ ស្រាប់តែលោកជំទាវ ហ៊ុន ស៉ីណាតបានចូលទៅបញ្ចេញយោគបល់ត្រឡប់ទៅកាន់ នី មុនគនាថវិញចំៗថា “ នាងចូលមកនិយាយដូចលោករដ្ឋលេខាធិការក្រសួងព័ត៌មានដែរអញ្ចឹងក្មួយចង់ទុកឲ្យការច្នៃម៉ូតបែបស្រមើស្រមៃអញ្ចឹងរហូតទៅ ។ ម្យ៉ាងខ្ញុំសួរទៅនាងថាហានស្លៀកទេម៉ូតបែបៗនេះតើគាត់ហ្នឹងបានច្នៃម៉ូត និងគាត់ស្លៀកកន្លងមកបានលើកស្ទួយវប្បធម៌ដែរទេ ? បើគាត់កែក្នុងរាស្ត្រមួយប្រទេសរិះគន់គឺល្អ តែគាត់នេះមានជម្ងឺតួឯក ដោយមានបុគ្គលខ្លះចេញការពារខ្វះការពិចារណាធ្វើឲ្យមនុស្សនេះកាន់តែឡើងចាង។ តែខ្ញុំគិតថាអ្នកសិល្បៈដូចនាងត្រូវតែការពារសិល្បៈដូចគ្នាហើយ ល្អហើយគេជេរមួយប្រទេស ។ ខ្ញុំសុំមិនគាំទ្រទេ ពាក្យចាស់តែងតែនិយាយថា (បុរាណមិនយឺត សម័យមិនបរទេស) កុំភ្លេចពាក្យចាស់ ៗ” ។នេះគឺជាសារប្រតិកម្មជាថ្មីរបស់លោកជំទាវ ក្រោយពីមុននេះលោកជំទាវបានបង្ហាញការមិនពេញចិត្តចំពោះការច្នៃម៉ូតរបស់បណ្ឌិតឯម រាម រួមទាំងអ្នកវប្បធម៌និយមលោកអាចារ្យធំ ស្របពេលដែលមុននេះគេសង្កេតឃើញមានមតិចម្រុះច្រើនជុំវិញការច្នៃម៉ូតខាងលើ។
គេនៅរងចាំបន្តតាមដានទៀតថា តើករណីច្នៃម៉ូតនាំឲ្យមានមតិចម្រុះព្រោងព្រាតនេះនឹងត្រូវបញ្ចប់យ៉ាងដូចម្តេច ខណៈដែលមុននេះកូនប្រុសសម្តេចតេជោហ៊ុន សែន ក៏បញ្ចេញសារមួយចំនួនជុំវិញករណីនេះផងដែរ៕