Banner KNP Detail Top

យុវជនម្នាក់ ជាកម្មករសំណង់បានរងរបួសធ្ងន់ គួរឱ្យអាណិតអាសូរ ខណៈកំពុងធ្វើការបូកស៊ីម៉ង់ត៍នៅលើជញ្ជាំងអគារកម្ពស់៦ជាន់ ពេលជាន់លើក្តាររន្ទាពុកផុយ បណ្តាលឲ្

យុវជនម្នាក់ ជាកម្មករសំណង់បានរងរបួសធ្ងន់ គួរឱ្យអាណិតអាសូរ ខណៈកំពុងធ្វើការបូកស៊ីម៉ង់ត៍នៅលើជញ្ជាំងអគារកម្ពស់៦ជាន់ ពេលជាន់លើក្តាររន្ទាពុកផុយ បណ្តាលឲ្យបាក់ធ្លាក់ រងរបួសធ្ងន់

ខេត្តប៉ៃលិន ៖ កាលពី ល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចក្រោយកាស៊ីណូម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនរងគ្រោះមាន ឈ្មោះ ទាប កក្កដា ភេទប្រុស អាយុ១៦ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិកើតហេតុនេះ ។ ពេលកំពុងធ្វើការ ជនរងគ្រោះមិនបានដាក់ខ្សែក្រវ៉ាត់ការពារ លុះជាន់ប៉ះចំក្ដាររន្ទាពុកផុយ ក៏បាក់ធ្លាក់ពីលើជាន់ទី៦(ជាអគារដែលកំពុងសាងសង់ថ្មី) បណ្តាលរងរបួសធ្ងន់សន្លប់ស្តូកស្តឹងតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ៕

អត្ថបទដែលជាប់ទាក់ទង