Banner KNP Detail Top

ជនសង្ស័យ ចូលគាស់បង្អួចផ្ទះ ចូលលួចយកទ្រព្យសម្បត្តិគ្មានសល់ ខណៈដែលម្ចាស់ផ្ទះមិននៅ

ជនសង្ស័យ ចូលគាស់បង្អួចផ្ទះ ចូលលួចយកទ្រព្យសម្បត្តិគ្មានសល់ ខណៈដែលម្ចាស់ផ្ទះមិននៅ

ខេត្តស្វាយរៀង: ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី រសៀលថ្ងៃទី១០ខែមេសាឆ្នាំ២០២៣ ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ ភ្ញាក់ផ្អើលទាំងថ្ងៃរសៀលដល់ម្ចាស់ផ្ទះព្រមទាំងអ្នកភូមិនិងសមត្ថកិច្ចខណៈមានជនសង្ស័យចូលគាស់បង្អួចផ្ទះចូលលួចយកទ្រព្យសម្បត្តិគ្មានសល់ ខណៈដែលម្ចាស់ផ្ទះមិននៅ។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ម៉ុក វិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ មានប្រពន្ធឈ្មោះ កាំង វុទ្ធី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរគ្រូពេទ្យបង្អែកស្រុករំដួល រស់នៅក្នុងភូមិសង្កាត់ខាងលើ។
ប្រភពបន្តថា ចំណែកសម្ភារដែលបាត់បង់រួមមានចិញ្ជៀនផ្លាទីន១វង់ទម្ងន់២ជី តម្លៃប្រហែល៤៥០$ និងលោហធាតុពណ៌លឿង១ខ្សែទម្ងន៣ជី ។
សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចថាមានចោរចូលលួចគាស់បង្អួចផ្ទះ ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងភ្លាម សមត្ថកិច្ចនគរបាលបុស្តិ៍រដ្ឋបាលក៏ដូចជានគរបាលក្រុងនិងកម្លាំងមន្ត្រីកងរាជអាវុធហត្ថក្រុងចុះមកធ្វើអន្តរាគមន៍និងស្រាវជ្រាវភ្លាមៗផងដែរ។
មូលហេតុដែលមានករណីចោរចូលគាស់ផ្ទះដោយសារម្ចាស់ផ្ទះជាប់រវល់ទៅបុណ្យនៅស្រុកកំណើតហើយក៏បានចាក់សោត្រឹមត្រូវដែរ។ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យយកមកផ្ដន្ទាទោស៕

អត្ថបទដែលជាប់ទាក់ទង