បុរសម្នាក់ បានរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពី
បុរសម្នាក់ បានរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័របេីករេទៅបុក
ភ្នំពេញ៖ កាលពី យប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចអគ្គបញ្ជាការដ្ឋានកងទ័ព្វជេីងគោក តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ។
មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JT 2356 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រ ពណ៌សពាក់ស្លាកលេខ51C 144.43 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតហេីយបានរេមកខាងឆ្វេងដៃចូលចំណែកផ្លូវខាងម៉ូតូក៏ជ្រុលបុកពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរ។
ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះឯកជនដឹកយកទៅមន្ទីរពេទ្យភ្លាមៗដោយឡែកតៃកុងរថយន្តបានចុះពីលេីរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕