Banner KNP Detail Top

បុរសម្នាក់ បេីករថយន្តមួយគ្រឿង កំពុងឈប់រង់ចាំភ្លើងស្តុប ស្រាប់តែមានបុរសម្នាក់បេីកឡំប្រឺតា មកពីក្រោយបុក គាបជាប់រងការខូចខាត

បុរសម្នាក់ បេីករថយន្តមួយគ្រឿង កំពុងឈប់រង់ចាំភ្លើងស្តុប ស្រាប់តែមានបុរសម្នាក់បេីកឡំប្រឺតា មកពីក្រោយបុក គាបជាប់រងការខូចខាត

ភ្នំពេញ៖ កាលពី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុបអង់តែនទួលគោក តាមបណ្តោយផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាកMazda cx5 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AM-2273 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៨៩ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុក៏ឈប់រង់ចាំភ្លេីងពណ៌ខៀវស្រាប់តែមានបុរសម្នាក់បេីកឡំប្រឺតាមកពីក្រោយជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យគាបជាប់គ្នារងការខូចខាតយ៉ាងដំណំ តែមិនមានមនុស្សរងរបួសនោះទេ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុធ្វេីការសម្របសម្រួលទៅលេីភាគីទាំងសងខាងដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

អត្ថបទដែលជាប់ទាក់ទង