Banner KNP Detail Top

ឃាត់ខ្លួនមនុស្ស៤នាក់ ករណីជួញដូរសារធាតុញៀន នៅប៉ៃលិន

ឃាត់ខ្លួនមនុស្ស៤នាក់ ករណីជួញដូរសារធាតុញៀន នៅប៉ៃលិន


ខេត្តប៉ៃលិន៖ នៅ ថ្ងៃទី២១ខែមេសា ឆ្នំា២០២៣នេះ កម្លាំងផែនជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលប៉ៃលិនចុះស៊ើបអង្គេត ស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននេះ ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ និងឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់(ធំ០១កញ្ចប់ )នាំខ្លួនមកកាន់អធិការដ្ឋានក្រុងប៉ៃលិនដែលមានឈ្មោះដូចខាងក្រោម ៖
ទី១-ឈ្មោះ ម៉ន ចាន់សុភ័ក្រ្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់(ធំ០១កញ្ចប់ ) (មានផ្ទុកនូវសារធាតុញៀន)។
ទី២-ឈ្មោះ ផាន់ សុខហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (មានផ្ទុកនូវសារធាតុញៀន)។
ទី៣-ឈ្មោះ រិត សុភាព ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិសួនអំពៅកើត សង្កាត់/ក្រុង/ខេត្តប៉ៃលិន (មានផ្ទុកនូវសារធាតុញៀន)។
ទី៤-ឈ្មោះ នុយ វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិតាង៉ែនលើ សង្កាត់/ក្រុង/ខេត្តប៉ៃលិន (មានផ្ទុកនូវសារធាតុញៀន) (មានផ្ទុកនូវសារធាតុញៀន)។
វត្ថុតាងដកហូតសរុបរួមមាន ៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យម៉ាទឹកកកចំនួន០៣កញ្ចប់(ធំ០១កញ្ចប់) ទម្ងន់២,១១ក្រាម សាច់ថ្នាំសុទ្ធ។
២-ឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន០១។
៣-ដែកកេះចំនួន០២ដើម
៤-ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនចំនួន០១ដុំ។
៥-ទូរស័ព្ទចំនួន០៣គ្រឿង ម៉ាកVIVOពណ៌ខ្មៅ១គ្រឿង ម៉ាកSAMSUNGពណ៌ខៀវ១គ្រឿង ម៉ាកOPPOពណ៌ខ្មៅ១គ្រឿង។
៦-ម៉ូតូ ហុងដាឌ្រីម ឆ្នាំ២០០៨ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន០១គ្រឿង។
ករណីនេះ ឃាត់ខ្លួនជនសង្ស័យនេះ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង