សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអបអរសាទរសម្ដេច មែន សំអន ដែលត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជា សម្ដេច
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអបអរសាទរសម្ដេច មែន សំអន ដែលត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជា សម្ដេច
ភ្នំពេញៈ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជាបានអបអរសាទរសម្ដេច មែន សំអន ដែលត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជាសម្ដេច នៅថ្ងៃទី២៣ខែ មេសាឆ្នាំ២០២៣នេះ ។
សម្តេចតេជោបានថ្លែងថា”មកដល់ពេ លនេះស្ត្រីដែលទទួលគោរម្យងារជាសម្ដេចគឺមាន ៣ រូបរួចមកហើយ។ ទីមួយភរិយារបស់សម្តេច ។ ទីពីរ.គឺភរិយារបស់សម្ដេចពញាចក្រី ហេង សំរិន និងទី បី. គឺសម្ដេច ម៉ែន សំអន” ។
សម្តេចតេជោបន្តថា”នេះមិនមែនជាការចៃដន្យទេ ប៉ុន្តែជាការខិតខំដែលគោរមងារបែបនេះមាននៅក្នុងប្រទេសរាជានិយមតែប៉ុណ្ណោះ ។ មិនមែនជា លទ្ធិទំយើសបុគ្គលទេ ប៉ុន្តែរឿងនេះវាមានតាំងពីដើម មកងាយជាឧកញ៉ា ជាអ្នកឧកញ៉ា ជាតេជោ ជាសម្ដេច គឺមានតាំងពីណាពីណីមក តែយើងបាត់បង់មួយរយៈដោយសារសង្រ្គាម ប៉ុន្តែបន្ទានប់ពីព្រះមហាក្សត្រ បន្ទាប់ពីបង្កើតរាជានិយមឡើងវិញ ។ ហើយការទទួលបានគោរមងារគឺមានគ្រប់លក្ខខណ្ឌអំពីការទទួលបាននូវគោរមងារនេះ ។
សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រមុខគណបក្សប្រជាជនកម្ពុជាបានថ្លែងក្នុងឳកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគម សហជីព កម្មករ និយោជិត និងតំណាងមន្ត្រីរាជការគ្រូបង្រៀននិងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបប្រមាណ ៣,៥០០នាក់ ៕