Banner KNP Detail Top

អគ្គិភ័យឆាបឆេះ យានដ្ឋានជួសជុលរថយន្តយីហោ យូ អិន អរ(UNR) យ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋ

អគ្គិភ័យឆាបឆេះ យានដ្ឋានជួសជុលរថយន្តយីហោ យូ អិន អរ(UNR) យ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋ


ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ស្ថិតត្រង់ចំណុច យានដ្ឋាន ជួសជុលរថយន្ត យីហោយូ អិន អរ (UNR) តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យានដ្ឋានជួសជុលរថយន្ត យីហោ យូ អិន អរ (UNA) មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍។
មុនពេលកើតហេតុ នៅក្នុងយានដ្ឋានខាងលើ ត្រូវបានដាច់ចរន្តអគ្គីសនីបានប្រហែល១០នាទី ស្រាប់តែលឺសំឡេងផ្ទុះចេញពីខាងក្នុងផ្នែកខាងក្រោយនៅខាងក្នុងយានដ្ឋាន បន្ទាប់មកស្រាប់តែលេចចេញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈបុគ្គលិកបម្រើក្នុងយានដ្ឋាន បានយកបំពង់ពន្លត់អគ្គិភ័យ និងទុយោបាញ់ទឹកបាញ់ពន្លត់ ប៉ុន្តែដោយសារស្ថានភាពឆាបឆេះខ្លាំងពេក ពួកគេបានរាយការណ៍ទៅកម្លាំងជំនាញ បង្ការ និងពន្លត់អគ្គិភ័យ ដើម្បីយករថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យជាច្រើនគ្រឿង បានចេញមកអន្តរាគមន៍ និងប្រើប្រាស់ជួយបាញ់ពន្លត់អស់ជាច្រើនគ្រឿង ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។
ក្នុងរង្វង់នៃប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានយករថយន្តបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៦គ្រឿងបានទៅដល់ទីតាំងកើតហេតុ និងបានប្រើប្រាស់អស់ចំនួន ៤រថយន្តទើបអគ្គិភ័យរលត់ជាស្ថាពរ។
បន្ទាប់ពីអន្តរាគមន៍រលត់ជាស្ថាពរអគ្គិភ័យបានបំផ្លាញសម្ភារៈនៅខាងក្នុងយានដ្ឋានជួសជុលរថយន្ត និងបណ្ដាលឲ្យបុគ្គលិក២នាក់ ដែលបម្រើការនៅក្នុងយានដ្ឋាននេះ រងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ មូលហេតុបណ្តាលឲ្យឆាបឆេះ កម្លាំងជំនាយកំពុងស៊ើបអង្កេតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង