Banner KNP Detail Top

មុខសញ្ញាលួចដ៏សកម្មម្នាក់ បានលួចដែកខ្សែកាប នៅចំណុចទួលស្រែរាំង ឃុំរកាកោះ ស្រុកគងពិសី

មុខសញ្ញាលួចដ៏សកម្មម្នាក់ បានលួចដែកខ្សែកាប នៅចំណុចទួលស្រែរាំង ឃុំរកាកោះ ស្រុកគងពិសី

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាលួចដ៏សកម្មម្នាក់ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគងពិសី សហការជាមួយនគរបាលស្រុកសំរោងទង បង្ក្រាបបាន ឈ្មោះ វ៉ាន់ ឌុន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិតាក្តេរិ៍ ឃុំរលាំងចក ស្រុកសំរោងទង នៅចំណុចជិតទីតាំង
ទិញអេតចាយ ស្ថិតក្នុងភូមិរលាំងគ្រើល ឃុំរលាំងគ្រើល ស្រុកសំរោងទង ។
មុខសញ្ញានេះ បានលួចដែកខ្សែកាបនៅចំណុចទួលស្រែរាំង ឃុំរកាកោះ ស្រុកគងពិសី។ ករណីនេះដែរ បានដកហូតវត្ថុតាងដែកខ្សែកាប ២ដុំ មធ្យោបាយ និងឧបករណ៍ធ្វើសកម្មភាពមួយចំនួន ហើយបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង