Banner KNP Detail Top

កញ្ញា តន់ ចន្ទសីម៉ា ជាមួយនឹងការឆ្លើយតបមិនសមរម្យ ហើយផេកផ្លូវការរបស់កញ្ញាក៏បានបង្ហោះជាផ្លូវការថា រាល់ការ Comment មិនសមរម្យ គឺមិនមែនធ្វើដោយកញ្ញាឡើយ សុំមេត្តាពុកម៉ែបងប្អូនយោគយល់

កញ្ញា តន់ ចន្ទសីម៉ា ជាមួយនឹងការឆ្លើយតបមិនសមរម្យ ហើយផេកផ្លូវការរបស់កញ្ញាក៏បានបង្ហោះជាផ្លូវការថា រាល់ការ Comment មិនសមរម្យ គឺមិនមែនធ្វើដោយកញ្ញាឡើយ សុំមេត្តាពុកម៉ែបងប្អូនយោគយល់

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ កញ្ញា តន់ ចន្ទសីម៉ា នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះបានបង្ហោះសំណេរដែលមានខ្លឹមសារថា “ជំរាបជូនពុកម៉ែបងប្អូនសូមអធ្យាស្រ័យមានអ្នកយក Page របស់ខ្ញុំទៅ Commnets ដោយប្រើប្រាស់ប្រើភាសាមិនសមរម្យនោះមិនមែនជាសំដីរបស់នាងខ្ញុំឡើយ។ សុំមេត្តាពុកម៉ែបងប្អូនយោគយល់”។
បន្ទាប់ពីមាន ការវែកញែកគ្នាយ៉ាងច្រើន នៅលើបណ្ដាញសង្គមជុំវិញ ពាក្យ MMO រួចហើយនោះ ស្រាប់តែពេលនេះមហាជនបានចាប់អារម្មណ៍នឹងការបញ្ចេញមតិលើ Comment របស់តារាចម្រៀងស្រី គឺកញ្ញា តន់ ចន្ទសីម៉ា ជាមួយនឹងការឆ្លើយតបមិនសមរម្យ ហើយផេកផ្លូវការរបស់កញ្ញាក៏បានបង្ហោះជាផ្លូវការថា រាល់ការ Comment មិនសមរម្យ គឺមិនមែនធ្វើដោយកញ្ញាឡើយ។
គួរបញ្ជាក់ផងដែរថា ការបង្ហោះសារលើបណ្តាញសង្គមនេះ គឺបន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមសង្កេតឃើញផេកផ្លូវការរបស់តារាចម្រៀងដ៏ល្បីរូបនេះ បាន Comment ដោយបញ្ចេញ មតិយោបល់ តបនឹងមហាជន ដោយប្រើពាក្យសម្ដីប្រមាថមិនសមរម្យ៕

អត្ថបទដែលជាប់ទាក់ទង