Banner KNP Detail Top

លោក អៀ ចាន់ណា ចេញវិដេអូថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីចាកចេញពីពន្ធនាគារ

លោក អៀ ចាន់ណា ចេញវិដេអូថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីចាកចេញពីពន្ធនាគារ


ភ្នំពេញ: នៅថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៣នេះ លោកអៀ ចាន់ណា មន្ត្រីជាន់ខ្ពស់នៃគណបក្ស ប្រឆាំងបានចេញពីពន្ធនាគារព្រៃសហើយ បន្ទាប់ពីការពិនិត្យលើផ្លូវច្បាប់។
តាមរយៈវិដេអូឃ្លីប លោកអៀ ចាន់ណា បានគោរពថ្លែង អំណរគុណ ដ៏ខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែល បានអនុគ្រោះដល់រូបលោក និងបានជួយអន្តរាគមន៍ឱ្យរូបលោក បាននៅក្រៅឃុំដើម្បីបានមកជួបជុំក្រុមគ្រួសារ។
សូមជម្រាបថា លោកអៀ ចាន់ណា បានធ្វើលិខិត និងវិដេអូ សុំ ខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះកំហុសឆ្គងរបស់ខ្លួននាពេលកន្លងមក ដោយបានចែករំលែកតាមបណ្តាញសង្គមហ្វេសប៊ុកពីព័ត៌មាន នៃដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សប្រឆាំង កាលពីឆ្នាំ២០២០។
នៅក្នុងលិខិតសុំទោស លោកអៀ ចាន់ណា បានសន្យាថា នឹង មិនប្រព្រឹត្តនូវអំពើណាដែលផ្ទុយពីច្បាប់ រដ្ឋធម្មនុញ្ញដែលជា ច្បាប់កំពូលរបស់ជាតិនោះទេ។
ជាមួយគ្នានេះ លោកអៀ ចាន់ណា សុំសម្តេចតេជោ ហ៊ុន សែន មេត្តាករុណាដល់រូបលោក ជួយអន្តរាគមន៍ឲ្យរូវលោកបាននៅ ក្រៅឃុំដើម្បីបាន មើលថែគ្រួសារ និងធ្វើជាពលរដ្ឋល្អ។
តាមរយៈវិដេអូ លោកអៀ ចាន់ណា បាន ទទួលស្គាល់កំហុសឆ្គង នាពេលកន្លងមកដែលនាំឲ្យប៉ះពាល់ ដល់ការដឹកនាំរបស់ រាជ រដ្ឋាភិបាល និងសូមសម្តេចមេត្តាខន្តីអភ័យទោសចំពោះកំហុស ឆ្គងនាពេលកន្លងមក។
ចំណែកសម្តេចតេជោ ហ៊ុន សែន បានសរសេរលើ បណ្តាញ តេឡេក្រាមនៅរសៀលថ្ងៃទី២ខែឧសភាថា លោកអៀ ចាន់ណា បានធ្វើការសូមទោសចំពោះកំហុសឆ្គងដូចមានក្នុង វីដេអូនិងលិខិតរបស់គាត់។ សម្តេចសូមស្នើឯកឧត្តមកើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការតាមផ្លូវច្បាប់ដើម្បីសុំធានាលោកអៀ ចាន់ណាឱ្យបាននៅក្រៅឃុំជាបណ្តោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង