Banner KNP Detail Top

គ.ជ.ប៖ រយៈពេល១៥ថ្ងៃ បក្សនយោបាយចំនួន១១ ត្រូវប្រកាសទទួលស្គាល់ជាផ្លូវការ ខណៈគណបក្ស៩ កំពុងស្ថិតក្នុងការត្រួតពិនិត្យសម្រាប់ការចូលរួមបោះឆ្នោត

គ.ជ.ប៖ រយៈពេល១៥ថ្ងៃ បក្សនយោបាយចំនួន១១ ត្រូវប្រកាសទទួលស្គាល់ជាផ្លូវការ ខណៈគណបក្ស៩ កំពុងស្ថិតក្នុងការត្រួតពិនិត្យសម្រាប់ការចូលរួមបោះឆ្នោត

  

(ភ្នំពេញ)៖ លទ្ធផលបណ្ដោះអាសន្ននៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី ក្នុងនោះគណបក្សចំនួន១១ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន៩ ផ្សេងទៀតកំពុងស្ថិតក្នុងការពិនិត្យ។

គ.ជ.ប បានឱ្យដឹងថា គណបក្សនយោបាយទាំង១១ សម្រេចទទួលស្គាល់ជាផ្លូវការរួមមាន៖

ទី១៖ គណបក្សប្រជាជនកម្ពុជា

ទី២៖ គណបក្សយុវជនកម្ពុជា

ទី៣៖ គណបក្សខ្មែររួបរួមជាតិ

ទី៤៖ គណបក្សធម្មាធិបតេយ្យ

ទី៥៖ គណបក្សកម្លាំងប្រជាធិបតេយ្យ

ទី៦៖ គណបក្សសញ្ជាតិកម្ពុជា

ទី៧៖ គណបក្សខ្មែរតែមួយ

ទី៨៖ គណបក្សខ្មែរអភិរក្ស

ទី៩៖ គណបក្សហ៊្វុនស៊ិនប៉ិច

ទី១០៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

ទី១១៖ គណបក្សបំណងពលរដ្ឋ

ខណៈគណបក្សនយោបាយចំនួន ០៩ផ្សេងទៀត កំពុងតែពិនិត្យរួមមាន៖

ទី១៖ គណបក្សឯកភាពជាតិខ្មែរ

ទី២៖ គណបក្សស្ត្រីដើម្បីស្ត្រី

ទី៣៖ គណបក្សខ្មែរឈប់ក្រ

ទី៤៖ គណបក្ស ភ្លើងទៀន

ទី៥៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

ទី៦៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

ទី៧៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

ទី៨៖ គណបក្សមហាសាមគ្គីជាតិខ្មែរ

ទី៩៖ គណបក្សកសិករ

សូមបញ្ជាក់ជូនថា ការដាក់ និងការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៥:៣០នាទីល្ងាច ដោយដំណើរការនេះបានប្រព្រឹត្តទៅដោយរលូន ស្របតាមប្រតិទិន បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងមានការចូលរួមសង្កេតមើលពីតំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង