Banner KNP Detail Top

ហាងខារ៉ាអូខេ ដែលមានយីហោឈ្មោះថា ( KTV ) អាហារដ្ឋាន នាគមាស តាមបណ្តោយ ផ្លូវ ឈ្នះ ឈ្នះ កប់ស្រូវ ត្រូវបានគេទម្លាយឲ្យដឹងថា……

ហាងខារ៉ាអូខេ ដែលមានយីហោឈ្មោះថា ( KTV ) អាហារដ្ឋាន នាគមាស តាមបណ្តោយ ផ្លូវ ឈ្នះ ឈ្នះ កប់ស្រូវ ត្រូវបានគេទម្លាយឲ្យដឹងថា……

ភ្នំពេញ ៖ បើសិនជា ហាងខារ៉ាអូខេ ដែលមានយីហោ ឈ្មោះថា , ( KTV ) អាហារដ្ឋាន នាគមាស ធ្វើអាជីវកម្មបែបនេះមែន គឺជាអំពើខុសច្បាប់ ។ ម្យ៉ាងវិញទៀត ច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្ម អាហារដ្ឋាន ក្លឹបកំសាន្ត ខារ៉ាអូខេ សុទ្ធតែមានកិច្ចសន្យាច្បាស់លាស់ជាមួយនឹងអាជ្ញាធរ ដូច្នេះគួរតែអាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធ ចុះស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីមានវិធានការលុបបំបាត់។

ហាងខារ៉ាអូខេ ដែលមានយីហោឈ្មោះថា , ( KTV ) អាហារដ្ឋាន នាគមាស តាមបណ្តោយ ផ្លូវ ឈ្នះ ឈ្នះ កប់ស្រូវ ស្ថិតក្នុងភូមិភ្លូផ្អែម សង្កាត់កោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានគេទម្លាយឲ្យដឹងថា, កំពុងលួចបម្រើសេវាអាជីវកម្ម ឬជម្រុកជួញដូរផ្លូវភេទ មានន័យថា, ភ្ញៀវដែលចង់ភ្លក្សម្ហូបក្រៅផ្ទះ អាចយកនារីនៅទីនោះ ចេញទៅក្រៅបាន ប្រសិនបើត្រូវរ៉ូវតម្លៃគ្នាតាមការឯកភាព។

ករណីនេះ លោក ហួរ ហួត អភិបាលរង ខណ្ឌព្រែកព្នៅ ទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្ស នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា ខ្ញុំមិនទាន់ដឹងរឿងនេះនៅឡើយដែរ ប្រសិនបើមានករណីបែបនេះមែន ខ្ញុំនឹងសុំគោលការណ៍ពីលោកអភិបាលនៃគណៈអភិបាលខណ្ឌ ដើម្បីចុះធ្វើការត្រួតពិនិត្យ នៅទីតាំងជាក់ស្ដែង ។

លោកអភិបាលរងខណ្ឌបានបន្តថា, ខ្ញុំនឹងសុំគោលការណ៍លោកអភិបាលខណ្ឌ ដើម្បីដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះធ្វើការត្រួតពិនិត្យជាក់ស្ដែង ហើយបើរកឃើញមានការប្រព្រឹត្ត ដូចករណីបែបនេះ យើងនឹងអនុវត្តទៅតាមវិធានការរដ្ឋបាល និងវិធានការច្បាប់។
សូមបញ្ជាក់ថា, ហាងខារ៉ាអូខេ ដែលមានយីហោឈ្មោះថា , ( KTV ) អាហារដ្ឋាន នាគមាស តាមបណ្តោយ ផ្លូវ ឈ្នះ ឈ្នះ កប់ស្រូវ នេះមានថៅកែឈ្មោះ សេង ពៅ ដែលមានបុគ្គលិកជាច្រើននាក់ផងដែរ។ បើការបើកអាជីវកម្ម ដោយស្របច្បាប់ តាមលិខិតអនុញ្ញាត នោះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ជាមួយអាជ្ញាធរដែនដី ហើយស្រូបយកកម្លាំងពលកម្ម ឱ្យបងប្អូនប្រជាពលរដ្ឋយើងមានការងារធ្វើ ទទួលបានប្រាក់កម្រៃគ្រាន់ដោះស្រាយជីវភាពប្រចាំគ្រួសារ។ ប៉ុន្តែបើម្ចាស់ទីតាំង ឈ្មោះ សេង ពៅ មានគំនិតមិនល្អ លួចបើកបម្រើសេវាផ្លូវភេទ គឺជាអំពើខុសច្បាប់ ដែលអាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញ ត្រូវមានវិធានការត្រួតពិនិត្យរដ្ឋបាល។

ករណីនេះ សារព័ត៌មានមិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពីឈ្មោះ សេង ពៅ ដែលជាម្ចាស់ហាង នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែសារព័ត៌មាន យើងខ្ញុំ និងរង់ចាំការបកស្រាយគ្រប់ពេល ៕

អត្ថបទដែលជាប់ទាក់ទង