Banner KNP Detail Top

បង្ក្រាប និងកម្ទេចបទល្មើសនេសាទ នៅក្នុងឃុំពីរនៃស្រុកជល់គីរី

បង្ក្រាប និងកម្ទេចបទល្មើសនេសាទ នៅក្នុងឃុំពីរនៃស្រុកជល់គីរី

កំពង់ឆ្នាំងៈ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បង្ក្រាប និងធ្វើការកម្ទេចបទល្មើសនេសាទនៅក្នុងឃុំពីរនៃស្រុកជល់គីរី ជាលទ្ធផលបានកាប់បំផ្លាញចោលរបាំងសាច់អួនវែងៗខុសច្បាប់ចំនួន ១៤ កន្លែង មានប្រវែង ៥,៥០០ម៉ែត្រ, លបលូសាច់អួនចំនួន ៣៩ គ្រឿង, បង្គោល ១,១០០ ដើម, និងបានចាក់លែងកូនត្រីចំរុះល្អិតៗចូលទៅក្នុងបឹងទន្លេធម្មជាតិវិញ ចំនួន ៨៩០ គីឡូក្រាម។
តាមគោលការណ៍ដែលបានប្រជុំឯកភាពនៅ ក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គឺកម្លាំងសមត្ថកិច្ចចម្រុះខេត្ត និង គ្រប់ស្រុក និងនគបាលប៉ុស្តិ៍ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជាប្រចាំឲ្យបានអស់ទាំងស្រុងនៅគ្រប់ស្រុកទាំង៦នៅតាមដងទន្លេសាប ហើយជាមួយគ្នានេះដែរក៏មានផែនការចាប់ខ្លួនជនទាំងឡាយដែលបានប្រព្រឹត្តបទល្មើសនេសាទមានទ្រុងទ្រាយធំៗ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ និងត្រូវធ្វើការស្រាវជ្រាវរកមន្ត្រីជលផលពុករលួយណាមួយដែលជាខ្នងបង្អែកក្រុមជនល្មើសផងដែរ ទើបបទល្មើសនេសាទអាចថយចុះ និងទប់ស្កាត់បានដោយប្រសិទ្ធភាព។ បង្ក្រាបបទល្មើសនេសាទនៅថ្ងៃនេះបានឱ្យដឹងថា ក្នុងសមត្ថកិច្ចបានប្រើប្រាស់កម្លាំងសរុប ២០ នាក់ បាឡាស្មាច់ ៥ គ្រឿង ចុះធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទនៅចំណុចក្នុងភូមិសាស្ត្រ ភូមិគៀនតាម៉ា ឃុំកំពុងអូស និងភូមិក្បាលកន្លង់ ឃុំពាមឆ្ងោកស្រុកជល់គីរី៕

អត្ថបទដែលជាប់ទាក់ទង