Banner KNP Detail Top

តុលាការខេត្តក្រចេះ សម្រេចឃុំខ្លួនអ្នកឆក់ត្រី២នាក់ ដាក់ពន្ធនាគារ ក្រោយត្រូវខណ្ឌរដ្ឋបាលជលផលចាប់ខ្លួន

តុលាការខេត្តក្រចេះ សម្រេចឃុំខ្លួនអ្នកឆក់ត្រី២នាក់ ដាក់ពន្ធនាគារ ក្រោយត្រូវខណ្ឌរដ្ឋបាលជលផលចាប់ខ្លួន


(ក្រចេះ)៖ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យ២នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់ (ឆក់ត្រី)។ នេះបើតាមដីការបស់លោក ទេព សុធាវី ចៅក្រមស៉ើបសួរ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
គួរជម្រាបថា ជនសង្ស័យចំនួន២នាក់ ត្រូវបានជំនាញរដ្ឋបាលជលខេត្តក្រចេះ ចាប់ខ្លួនកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដោយសារជាប់ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់ (ឆក់ត្រី)។ ការចាប់ខ្លួននេះបានធ្វើឡើង ក្រោយកម្លាំងជំនាញរដ្ឋបាលជលផលក្រចេះ រួមជាមួយអធិការជលផលមេគង្គ គណៈកម្មការខេត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះល្បាតឃ្លាំមើលការប្រព្រឹត្តិបទល្មើសនេសាទ កាលពីយប់ថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមភូមិសាស្រ្តក្បាលកោះច្រែង ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្ក្រចេះ។


យោងតាមរបាយការណ៍ខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានជំនាញចាប់ឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម៖
*ទី១៖ ឈ្មោះ ពេជ្រ ម៉ែន អាយុ៤៥ឆ្នាំ រស់នៅភូមិអន្លង់ព្រះគោ ឃុំវឌ្ឍនៈ ស្រុកសំបូរ។ ជននេះគឺជាមុខសញ្ញាឆក់ត្រីដ៏សកម្មនៅតាមតំបន់នានាក្នុងកន្លែងគ្រប់គ្រង និងការពារសត្វផ្សោត នៅស្រុកសំបូរ ហើយត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ កោះឲ្យចូលខ្លួនដើម្បីណែនាំ អប់រំ និងធ្វើកិច្ចសន្យា២ដងរួចមកហើយ ប៉ុន្តែជននេះនៅតែប្រព្រឹត្តិបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រីដដែល។
*ទី២៖ ឈ្មោះ ធុ លី អាយុ៤៨ឆ្នាំ រស់នៅភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ។
របាយការណ៍បញ្ជាក់ទៀតថា ក្រៅពីមនុស្សពីរត្រូវបានចាប់ឃាត់ខ្លួន កម្លាំងជំនាញបានសម្រេចរឹបអូសវត្ថុតាមួយចំនួនរួមមាន៖
*ទូកស្មាច់១គ្រឿង បណ្តោយ ៥,៩ម ទទឹង ០,៧០ម ជម្រៅ០,៥០ម
*ម៉ាស៊ីនម៉ាកឡុងស៊ីន កម្លាំង២២សេស១គ្រឿង
*អាំងវែកទ័រឆក់ត្រីចំនួន២គ្រឿង (ឆក់ស្រូប១គ្រឿង និងឆក់ក្តៅ១គ្រឿង)
*អាគុយ៧០អាំព័រ១គ្រឿង
*កន្ត្រងដងត្រី២គ្រឿង
*ខ្សែកាប
*ខ្សែភ្លើងប្រវែង០៩ម
*ត្រីចម្រុះនៅក្នុងទូកប្រហែល២០ គ.ក្រ៕

អត្ថបទដែលជាប់ទាក់ទង