Banner KNP Detail Top

រកឃើញ សិស្សជើងខ្លាំងបាក់ឌុបលំដាប់ពិន្ទុ ១០០.០០ ដាច់គេ ទូទាំងប្រទេសឆ្នាំនេះ នៅខេត្តសៀមរាប

រកឃើញ សិស្សជើងខ្លាំងបាក់ឌុបលំដាប់ពិន្ទុ ១០០.០០ ដាច់គេ ទូទាំងប្រទេសឆ្នាំនេះ នៅខេត្តសៀមរាប

ខេត្តសៀមរាប : សិស្សម្នាក់នៅខេត្តសៀមរាប ឈ្មោះ ទក ភីរ៉ាវីន មកពីវិទ្យាល័យ១០មករា១៩៧៩ ជាបេក្ខជនដែលប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្តងទៅនេះ ទទួលបាននិទ្ទេសA និង ទទួលបានពិន្ទុខ្ពស់ជាងគេ គឺ ពិន្ទុ១០០ពេញ (១០០.០០០) ។


យោងតាមការប្រកាសលទ្ធផល របស់ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា សម្រាប់ខេត្តសៀមរាប សិស្សដែលប្រលងបាននិទ្ទេស A ចំនួន១៨៨នាក់ ក្នុងនោះយុវជនឈ្មោះ ទក ភីរ៉ាវីន មកពីវិទ្យាល័យ១០មករា១៩៧៩ ក្នុងក្រុងសៀមរាប ជាបេក្ខជនដែលប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេសA បានពិន្ទុខ្ពស់ជាងគេ គឺ១០០ពេញ តាមពីក្រោយដោយយុវតី ឡេង សុគន្ធផស្សុតី មកពីវិទ្យាល័យព្រះស៊ីសុវត្ថិជាសិស្សនិទ្ទេស A ឈរលំដាប់ទី២ ជាមួយពិន្ទុ ៩៩,៩៩៩។
សូមបញ្ជាក់ថា សិស្សនិទ្ទេស A ឆ្នាំនេះ មានចំនួន១.៦៧៣នាក់ ខ្ពស់ជាងឆ្នាំ២០២២ ដែលមានចំនួន ១.០៤៨នាក់ ប៉ុន្តែទាបជាងឆ្នាំ២០២១ ដែលមានចំនួន ១.៧៥៣នាក់ ។


យោងតាមរដ្ឋបាលខេត្តសៀមរាប ចាប់តាំងពីឆ្នាំ២០១៨មក សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាប័ត្របាក់ឌុបនិទ្ទេសA មានការកើនឡើងជារៀងរាល់ឆ្នាំ ក្នុងនោះ៖ ឆ្នាំ២០១៨ ចំនួន ២១នាក់ , ឆ្នាំ២០១៩ ចំនួន ៣៨នាក់ , ឆ្នាំ២០២០ មិនមាន , ឆ្នាំ២០២១ ចំនួន ១៥៣ នាក់ , ឆ្នាំ២០២២ ចំនួន ១១១នាក់ និង ឆ្នាំ២០២៣ ចំនួន ១៨៨នាក់៊ ។
ក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ថា ឆ្នាំនេះ
-បេក្ខជនប្រឡងជាប់សរុបចំនួន ៩៨ ៤៦០នាក់ ត្រូវជា ៧២,៨៩% #BacII #BacII2023
-សិស្សទទួលបាននិទ្ទេស A ចំនួន ១ ៦៧៣នាក់លទ្ធផល #BacII2023 សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣
-សិស្សទទួលបាននិទ្ទេស B ចំនួន ៦ ៩៦៤នាក់
លទ្ធផល #BacII2023 សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣
-សិស្សទទួលបាននិទ្ទេស C ចំនួន ១៨ ៣០៨ នាក់
លទ្ធផល #BacII2023 សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣
-សិស្សទទួលបាននិទ្ទេស D ចំនួន ៣៤ ២៤៦នាក់
លទ្ធផល #BacII2023 សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣
-សិស្សទទួលបាននិទ្ទេស E ចំនួន ៣៧ ២៦៩នាក់
លទ្ធផល #BacII2023 សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង