Banner KNP Detail Top

អគ្គិភ័យមួយបានឆាបឆេះតូបលក់ដូរក្នុងផ្សារពោធិ៍ចិនតុង យ៉ាងសន្អោសន្ធៅ បង្កការភ្ញាក់ផ្អេីល

អគ្គិភ័យមួយបានឆាបឆេះតូបលក់ដូរក្នុងផ្សារពោធិ៍ចិនតុង យ៉ាងសន្អោសន្ធៅ បង្កការភ្ញាក់ផ្អេីល

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ អគ្គិភ័យមួយបានឆាបឆេះតូបលក់ដូរក្នុងផ្សារពោធិ៍ចិនតុងយ៉ាងសន្អោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងអាជីវករាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកជេីង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មុនពេលកេីតហេតុគេបានឃេីញមានផ្សែងហុយចេញតូបលក់មាសផ្នែកនេះ យ៉ាងសន្ធោសន្ធៅភ្លាមនោះបងប្អូនអាជីវកបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបានទេីបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។
ក្រោយពីទទួលបានព័ត៌មានភ្លាមក្រុមមន្ត្រីបង្កានិងពន្លត់គ្រោះអគ្គិភ័យជាច្រេីនអង្គភាពបានចុះទៅដល់ចំណុចកេីតហេតុដេីម្បីបាញ់ពន្លត់ទប់ស្កាត់មិនឱ្យរាលដាលដល់តូបផ្សេងទៀត។
គ្រោះអគ្គិភ័យនេះ ឆាបឆេះតូបលក់ដូរចំនួន៣តូបរងការខូចខាតសម្ភារៈមួយចំនួន ចំណែកមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

អត្ថបទដែលជាប់ទាក់ទង