Banner KNP Detail Top

បុរសម្នាក់ ធ្វើការផ្នែកអគ្គីសនី ត្រូវបានខ្សែភ្លើងឆ..ក់.. ស្លា..ប់ .នៅលើបង្គោលភ្លើង

បុរសម្នាក់ ធ្វើការផ្នែកអគ្គីសនី ត្រូវបានខ្សែភ្លើងឆក់ ស្លាប់ នៅលើបង្គោលភ្លើង បង្កការភ្ញាក់ផ្អើល

កំពង់ឆ្នាំង៖ បុគ្គលិកអគ្គីសនីម្នាក់បានឡើងបង្គោលដោះខ្សែភ្លើងចេញដើម្បីរំកិលបង្គោលចេញ តែសង្ស័យខុសបច្ចេកទេស បណ្តាលឲ្យឆក់ទើនៅផ្ទៃខាងលើបង្គោលភ្លើង តែជាអកុសល ត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះនៅ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រែកល្វា ស្ថិតក្នុងភូមិភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

មុនកើតហេតុជនរងគ្រោះឡើងទៅលើបង្គោលភ្លើងដើម្បីដោះខ្សែភ្លើងរំកិលបង្គោលចេញកុំឲ្យទើសផ្លូវប្រជាពលរដ្ឋបើកបរឆ្លងកាត់ពេលនោះជនរងគ្រោះបានឡើងទៅលើបង្គោល បានប៉ះខ្សែភ្លើងបណ្ដាលឲ្យឆក់ជនរងគ្រោះសន្លប់បាត់មាត់ឈឹងនៅលើបង្គោលពេលនោះ ក្រុមការងារខាងអគ្គិសនីឃើញដូច្នេះ! បាននាំគ្នាឡើងទៅយកជនរងគ្រោះចុះមកដីរួចបានលើកជនរងគ្រោះដាក់លើរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ពេលទៅដល់មន្ទីរពេទ្យជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ប្រភពសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ តេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ជាក្រុមការងារ អគ្គិសនីខេត្តកំពង់ឆ្នាំង រស់នៅភូមិទឹកល្អក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយពេលធ្វើការពិនិត្យសាកសពរួចរាល់ហើយត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង