លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានថ្លែងថា ពាក់ពន្ធ័ករណីគំរាមធ្វើអត្តឃាត
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានថ្លែងថា ពាក់ពន្ធ័ករណីគំរាមធ្វើអត្តឃាត ទាំងឪពុកនិងកូន
ខេត្តកំពត៖ ជាក់ស្ដែងថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានគូសបញ្ជាក់ថា សូមជំរាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាប ពាក់ពន្ធ័ករណីគំរាមថានៅធ្វើអត្តឃាតទាំងឪពុកនិងកូននៅស្រុកអង្គរជ័យ ដែលផ្តើមចេញបញ្ហាក្នុងគ្រួសារ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានថ្លែងថា ពាក់ពន្ធ័ករណីគំរាមធ្វើអត្តឃាតទាំងឪពុកនិងកូននៅស្រុកអង្គរជ័យ លោកកំពុងចាត់វិធានការជំនាញបន្ថែមកម្លាំង ដើម្បីស្វែងរកជនរងគ្រោះ។
ករណីនេះ ក្រោយទទួលបានព័ត៍មានកាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ និងលោកផ្ទាល់បានចុះស្វែងរកជនរងគ្រោះភ្លាមៗ តែកម្លាំងជំនាញកំណត់ទីតាំងមិនទាន់បាន ព្រោះភូមិសាស្ត្រក្នុងស្រុកអង្គរជ័យមានភ្នំច្រើន។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់បន្ថែមថា ព្រឹកនេះកម្លាំងជំនាញ និងលោកផ្ទាល់ បានបន្តប្រើប្រាស់វិធានការជំនាញនិងកម្លាំងបន្ថែមដើម្បីស្វែងរកជនរងគ្រោះ៕