Banner KNP Detail Top

ជម្លោះរវាងបុរសជនជាតិជប៉ុន លក់ដូរតាមរទេះ និងអ្នកលក់ការ៉េមឆា

ជម្លោះរវាងបុរសជនជាតិជប៉ុន លក់ដូរតាមរទេះ និងអ្នកលក់ការ៉េមឆា


ខេត្តសៀមរាប៖ នៅថ្ងៃទី១៩ខែមករាឆ្នាំ២០២៤នេះ ជម្លោះដែលបានកើតឡើងរវាងអ្នកលក់ការ៉ែមឆាតាមរទេះ ជាមួយបុរសជនជាតិជប៉ុន ដែលមានរទេះលក់ជាប់គ្នា ត្រូវបានភាគីទាំងសងខាងសម្របសម្រួលគ្នាបញ្ចប់រឿងរួចហើយ ដោយសងសំណងទៅឲ្យជនរងគ្រោះប្រមាណជា២០០០ដុល្លារ។
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា សូមជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា នាពេលថ្មីៗនេះ មានផេក Facebook ឈ្មោះ FANTOZ បានធ្វើការផ្សព្វផ្សាយមានខ្លឹមសារថា ចិត្តអ្នកសាងពីអ្វី? បងប្រុសនៅជប៉ុនគាត់ខំលក់នំជួយសាលារៀន ក្មេងៗជាច្រើន អីឡូវបែបជួបទង្វើបែបនឹង មានអារម្មណ៍ថាខ្មាស់គាត់ជាខ្លាំង) ។
ករណីនេះ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាទៅអធិការនគរបាលក្រុងសៀមរាបដាក់កម្លាំងចុះទៅអន្តរាគមន៍ទាន់ពេលវេលាកាលពីអំឡុងពេលដែលកំពុងកើតហេតុមកម្ល៉េះ។ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បាននាំគូភាគីទាំងសងខាងមកធ្វើការបំភ្លឺ និងដោះស្រាយតាមការស្ម័គ្រចិត្តព្រមព្រៀងបញ្ចប់ជម្លោះ ប្រកបដោយការយោគយល់អធ្យាស្រ័យសងសំណងការខូចខាតរួចរាល់ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។


សូមបញ្ជាក់ផងដែរថា ជម្លោះនេះ បានកើតឡើងរវាងអ្នកលក់ការ៉ែមឆាតាមរទេះ ជាមួយបុរសជនជាតិជប៉ុនដែលមានរទេះលក់ជាប់គ្នា។ ប្រភពព័ត៌មានពីអ្នកជិតខាងនោះបានឲ្យដឹងថា បុរសជាជនជាតិជប៉ុននេះ បានមកបើករបរលក់ដូរតាមរទេះហើយពេលបានកម្រៃបន្តិចបន្តួច ឆ្លៀតយកទៅជួយកុមារកំព្រានិងអ្នកទីទាល់ក្រផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង