Banner KNP Detail Top

ឃើញម្ចាស់ដើមការកំពុងជាប់រវល់ ចូលបន្លំលួចកាបូបយួរដៃ សមត្ថកិច្ចឃាត់ខ្លួន

ឃើញម្ចាស់ដើមការកំពុងជាប់រវល់ ចូលបន្លំលួចកាបូបយួរដៃ
សមត្ថកិច្ចឃាត់ខ្លួន


ខេត្តត្បូងឃ្មុំ ÷ ហេតុការណ៍ភ្ញាក់ផ្អើលមួយដោយបុរសម្នាក់បានលួចកាបូបដៃម្ចាស់ដើមការហើយរត់គេចខ្លួន តែសំណាងអាក្រក់ត្រូវបានភ្ញៀវមកចូលរួមការឃើញទាន់នាំគ្នាដេញចាប់បានភ្លាមៗ ដែលហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចចរោងការ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បុរសរពឹសដៃជាចោរលួចទ្រព្យសម្បត្តិនេះ ត្រូវបានប្រជាការពារ រួមទាំងសមត្ថកិច្ច ចាប់បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីសួរនាំ។
ជនសង្ស័យ ឈ្មោះ សៅ ពិសាធ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិជើងវត្ត សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ជននេះ បានធ្វើសកម្មភាពលួចកាបូបយួរដៃពីឈ្មោះ ប៉ា ស្រីល័ក្ខ ភេទស្រី អាយុ៤៥ឆ្នាំ ខណៈម្ចាស់កាបូបកំពុងរវល់ក្នុងពិធីមង្គលការ នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃុំ, តែគោលបំណងអាក្រក់នេះ ព្រះមិនជួយត្រូវបានភ្ញៀវមកចូលរួមមង្គលការនាំគ្នាដេញចាប់ក្របួចជាប់ និងប្រគល់ឱ្យសមត្ថកិច្ច។

ជនសង្ស័យនេះដំបូងមានការភូតភរច្រើន ម្ដងថានៅទីនេះ ម្ដងថានៅទីនោះ លុះមកដល់ព្រឹកថ្ងៃទី១៨ ខែមករា ទើបឆ្លើយប្រាប់ការពិតថា ផ្ទះរបស់ខ្លួននៅក្រុងសួង និងមានមុខរបរជាអ្នករត់ម៉ូតូឌុប៕

អត្ថបទដែលជាប់ទាក់ទង