Banner KNP Detail Top

បុរសម្នាក់ ជួយយកបាល់ដែលធ្លាក់ចូលទឹកឲ្យក្មេង ពេលដែលយកបាល់បាន ក៏ហែលទឹកមកច្រាំងវិញ ក៏លង់ទឹក

បុរសម្នាក់ ជួយយកបាល់ដែលធ្លាក់ចូលទឹកឲ្យក្មេង ពេលដែលយកបាល់បាន ក៏ហែលទឹកមកច្រាំងវិញ ក៏លង់ទឹក បណ្ដាលអោយស្លាប់

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នេះ ករណីមនុស្សលង់ទឹកស្លា.ប់ម្នាក់ នៅចំណុចទំនប់សែនសុខដុម (ទំនប់លើ) ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
យុវជនពិការជើងម្នាក់ ជាជនជាតិដើមភាគតិច មានទឹកចិត្តចង់ជួយស្រង់បាល់ចេញពីទឹក ដែលក្មេងលេងក្បែរនោះ បានលេងធ្លាក់ក្នុងទំនប់ស្រាប់ តែអកុសល បានលង់ទឹកបណ្តាលឱ្យស្លាប់។

ជនរងគ្រោះ ឈ្មោះ ដែន ទង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។


ជនរងគ្រោះ បានចុះជួយយកបាល់ ដែលធ្លាក់ចូលទឹកឲ្យក្មេង។ ពេលដែលយកបាល់បាន ក៏ហែលទឹកមកច្រាំងវិញ ក៏លង់ទឹក បណ្ដាលអោយស្លាប់តែម្ដង។
សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសុខដុម បានទៅពិនិត្យសាកស.ព។ ក្រោយធ្វើការពិនិត្យរួច សមត្ថកិច្ចបានសន្និដ្ឋានថា ស.ពជនរងគ្រោះ ពិតជាបានលង់ទឹកស្លា.ប់ដោយខ្លួនឯង ពិតប្រាកដមែន ពុំមានពាក់ព័ន្ធករណីឃាតកម្មឡើយ ៕

អត្ថបទដែលជាប់ទាក់ទង