Banner KNP Detail Top

និស្សិតឆ្នាំទី៤ម្នាក់ ជិះម៉ូតូបុកបង្កាន់ដៃស្ពានអាកាស៧មករា.. ស្លា..ប់..យ៉ាងអា..ណោ..ច..អា..ធ័ម

និស្សិតឆ្នាំទី៤ម្នាក់ ជិះម៉ូតូបុកបង្កាន់ដៃស្ពានអាកាស៧មករា ស្លាប់យ៉ាងអាណោចអាធ័ម


ភ្នំពេញ៖ហេតុការណ៍នេះបានបង្ករការភ្ញាក់ផ្អើលកាលពី ថ្ងៃទី២២ខែមករាឆ្នាំ២០២៤ នៅលើស្ពានអាកាស៧មករា ដែលស្ថិតនៅសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោករាជធានីភ្នំពេញ ។ និស្សិតឆ្នាំទី៤ម្នាក់ជិះម៉ូតូមកពីស្រុកដើម្បីទៅធ្វើការនៅពេលព្រឹក ក៏បានរ៉េចង្កូតទៅទៅបុកបង្កាន់ដៃស្ពានអាកាស៧មករាស្លាប់យ៉ាងអាណោចអាធ័ម។

ប្រភពពត៌មានបានបញ្ជាក់ថា នៅមុនពេលកេីតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់សេរី២០១៤ពណ៌ខ្មៅ ជិះម្នាក់ឯងក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿនលុះបេីកមកដល់ចំណុចកេីតហេតុ ក៏ស្រាប់តែជនរងគ្រោះបានរ៉េចង្កូតទៅទៅផ្នែកខាងស្តាំ បណ្តាលឲ្យបុកបង្កាន់ដៃស្ពានអាកាស ចំណែកជនរងគ្រោះបោកទៅនឹងបង្គោលភ្លើងបណ្តាលឲ្យបែកក្បាល ចំណែកមួកសុវត្ថិភាព ធ្លាក់ពីលើស្ពានមកក្រោម។

សពមានឈ្មោះ ទុង សុខឿន ភេទប្រុសអាយុ 22 ឆ្នាំ ជានិស្សិតឆ្នាំទី៤ផ្នែក ប្រវត្តិវិទ្យា មានស្រុកកំណើតនៅខេត្តតាកែវ ៕

អត្ថបទដែលជាប់ទាក់ទង