Banner KNP Detail Top

បុរសចំនួន២នាក់ សមត្ថកិច្ចដេញតាមប៉ផាប់ចាប់ពភីង រហូតឃាត់ខ្លួនបានម្នាក់

បុរសចំនួន២នាក់ សមត្ថកិច្ចដេញតាមប៉ផាប់ចាប់ពភីង រហូតឃាត់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់


ភ្នំពេញ ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ជិតវិហារចាម ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសនេះ ដែលត្រូវឃាត់ខ្លួនបាននេះ នៅមិនទាន់បញ្ជាក់ឈ្មោះនោះទេ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1KF-7249 ។
នៅមុនពេលកើតហេតុ កម្លាំងនគរបាលខណ្ឌ ចុះល្បាតក្នុងមូលដ្ឋានងាយរងគ្រោះ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០២៣ ពណ៌ខ្មៅ។ លុះពេលឃើញកម្លាំងល្បាតភ្លាមៗ ជនសង្ស័យទាំង២នាក់នោះជិះម៉ូតូយ៉ាងលឿនរត់គេចខ្លួនចេញពីខណ្ឌមួយទៅខណ្ឌមួយ ទើបកម្លាំងនគរបាលខណ្ឌសែនសុខ បោះដៃតាមវិទ្យុទាក់ទងបណ្តើរ ដេញតាមពីក្រោយបណ្តើរ ធ្វើឱ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចជាច្រើនខណ្ឌ នាំគ្នាមកជួយដេញ ហើយឃាត់បានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។


ក្រោយឃាត់ខ្លួន បុរសគួរឱ្យសង្ស័យនេះ បាននិយាយប្រាប់ថា «គាត់អត់បានបក់ដៃឌឺសមត្ថកិច្ចឡើយ តែដោយសារឃើញសមត្ថកិច្ចដេញតាម ធ្វើឱ្យគាត់ភ័យពេក ទើបគាត់ជិះម៉ូតូរត់គេចពីសមត្ថកិច្ចតែម្ដង»។ សមត្ថកិច្ចនគរបាលខណ្ឌស្រះចកខណ្ឌដូនពេញ បានប្រគល់ខ្លួនបុរសខាងលើនេះ ឱ្យទៅសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ដើម្បីនាំខ្លួនយកទៅសួរនាំ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង