Banner KNP Detail Top

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ បើអ្នកសង្ស័យថា គេហទំព័រ ឬ ឯកសារនោះមិនមានសុវត្ថិភាព

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ បើអ្នកសង្ស័យថា គេហទំព័រ ឬ ឯកសារនោះមិនមានសុវត្ថិភាព ឬតំណភ្ជាប់នោះអាចជាតំណភ្ជាប់បោកបញ្ឆោត យើងអាចស្កេនបានតាមរយៈគេហទំព័រ

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា បើអ្នកសង្ស័យថា គេហទំព័រ ឬ ឯកសារនោះមិនមានសុវត្ថិភាព ឬតំណភ្ជាប់នោះអាចជាតំណភ្ជាប់បោកបញ្ឆោត យើងអាចស្កេនបានតាមរយះគេហទំព័រ ខាងក្រោម៖
https://www.virustotal.com/
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់បន្ថែមថា VIRUSTOTAL គឺជាគេហទំព័រ សម្រាប់វិភាគ ឯកសារ អាស័យដ្ឋានគេហទំព័រ (URLs) និង IP Address ដែលគួរឱ្យសង្ស័យ ដើម្បីស្វែងរកមេរោគ (Malware) កូដព្យាបាទ (Malicious Code) និងការវាយប្រហារផ្សេងទៀត (Phishing)។

គួរជម្រាបថា កាលពីពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមមេត្តាប្រុងប្រយ័ត្ន! ព័ត៌មានក្លែងក្លាយ សូមកុំចុចតំណរភ្ជាប់ក្លែងក្លាយប្រភេទនេះ ជាតំណរភ្ជាប់ដែលត្រូវបានជនអនាមិកប្រើប្រាស់ ក្នុងការទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់ជនរងគ្រោះ។ ហេតុដូច្នេះសូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងកុំធ្វើការចុចលើតំណរភ្ជាប់ខាងលើនេះ ជៀសវាងការបាត់បង់ទិន្នន័យ ឬឯកសារសំខាន់ផ្សេងៗ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណៈជនប្រើប្រាស់បណ្តាញសង្គមនានា សូមកុំចុចតំណរភ្ជាប់ទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងការកើតឡើងនូវហនិភ័យផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង