Banner KNP Detail Top

អគ្គិភ័យបានឆាបឆេះសំយាបផ្ទះប្រជាពលរដ្ឋ ដោយសង្ស័យថា បណ្ដាលមកពីដុតសំរាម

អគ្គិភ័យបានឆាបឆេះសំយាបផ្ទះប្រជាពលរដ្ឋ ដោយសង្ស័យថា បណ្ដាលមកពីដុតសំរាម ធ្វើឱ្យឆាបឆេះរាលដាលដល់ព្រៃ រហូតឆេះដល់សំយាបផ្ទះផ្អើល


ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចបុរីពិភពថ្មី ស្ថិតនៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញមានអណ្ដាតភ្លើងឆាបឆេះព្រៃ នៅចំណុចដីឡូតិ៍ខាងក្រោយផ្ទះ ស្ថិតក្នុងបុរីពិភពថ្មីយ៉ាងសន្ធោសន្ធៅ។ បន្ទាប់មក អណ្ដាតភ្លើងនោះក៏ឆេះរាលដាលចាប់ពីខាងក្រោយផ្ទះ រហូតឆេះដល់សំយាបផ្ទះបាយខាងក្រោយរបស់ប្រជាពលរដ្ឋតែម្ដង ។ ខណៈពេលអគ្គិភ័យកំពុងឆាបឆេះនោះ ក៏មានបងប្អូនប្រជាពលរដ្ឋជិតខាងឃើញហេតុការណ៍ បានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗផងដែរ។ បន្ទាប់មក កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ដើម្បីមកបា.ញ់ទឹកពន្លត់ភ្លាមៗ»។

រថយន្តពន្លត់អគ្គិភ័យកំពុងតែបា.ញ់ទឹកពន្លត់ភ្លើងនោះ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងបុរីខ្លះនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យតាមផ្ទះ និងនៅក្នុងបុរីខ្លះ ហើយបងប្អូនខ្លះទៀតក៏យកបំពង់ពន្លត់អគ្គិភ័យរបស់ផ្នែកជំនាញខាងរថយន្តពន្លត់អគ្គិភ័យមកដើម្បីជួយបា.ញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា»។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា រថយន្តពន្លត់អគ្គិភ័យបានបា.ញ់ពន្លត់អស់ចំនួន២គ្រឿង ចំណែកបំពង់ពន្លត់អគ្គិភ័យវិញ គឺបា.ញ់អស់ចំនួន២៤បំពង់ ទើបអណ្ដាតភ្លើងរលត់ទៅវិញទាំងស្រុង៕

 

អត្ថបទដែលជាប់ទាក់ទង