Banner KNP Detail Top

ជំពាក់លុយ៤ម៉ឺនរៀល ហើយសំដីឡូយម្ចាស់បំណុល ផ្ទុះកំហឹងទាញកូនកាំបិតចាក់កូនបំណុល

ជំពាក់លុយ៤ម៉ឺនរៀល ហើយសំដីឡូយម្ចាស់បំណុល ផ្ទុះកំហឹងទាញកូនកាំបិតចាក់កូនបំណុល រងរបួសធ្ងន់


ខេត្តកោះកុង ៖ ជនសង្ស័យម្នាក់ជាម្ចាស់បំណុលបានយកកាំបិ.តចុងស្រួចចាក់ទៅលើជនរងគ្រោះមួយកាំបិ.តចំក្រោមឆ្អឹងជំនីខាងឆ្វេងលិចដល់ដង ព្រោះតែខឹងនឹងជនរងគ្រោះដែលបានខ្ចីលុយខ្លួនចំនួន៤ម៉ឺនរៀល លុះទៅទារវិញ បែរជាមិនព្រមសង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី យប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចរោងចក្រត្រីខ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខមរៈភូមិន្ទ ខេត្តកោះកុង។ ហើយភ្លាមៗនោះ សមត្ថកិច្ចប៉ូលិសក្រុងខេមរៈភូមិន្ទ ក៏បានចុះបង្ក្រាបទាន់ពេលវេលា និងចាប់ខ្លួនជនសង្ស័យជាម្ចាស់បំណុលនៅកន្លែងកើតហេតុផងដែរ រួចដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា ។

បើតាមការបញ្ជាក់ពីលោកអធិការនៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានប្រាប់ឱ្យដឹងថា «ជនសង្ស័យនេះ មានឈ្មោះ រិទ្ធ ភារិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ មានទីលំនៅបច្ចុប្បន្នក្នុងភូមិ៤ សង្កាត់ដងទង់ ចំណែកជនរងគ្រោះវិញមានឈ្មោះ ម៉ាប់ អេសអារី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្នក្នុងភូមិ៤ សង្កាត់ដងទង់ ជាមួយគ្នា។


ប្រភពដដែលបន្តថា ដើមចមនៃជម្លោះនោះ មូលហេតុគឺដោយសារតែជនសង្ស័យខឹងជាមួយជនរងគ្រោះ រឿងខ្ចីលុយចំនួន៤០០០០រៀល (បួនម៉ឺនរៀល) លុះពេលទៅទារវិញ ជនរងគ្រោះបែរជាមិនព្រមសង ធ្វើឱ្យម្ចាស់បំណុលផ្ទុះកំហឹ.ងឡើងតែម្ដង។ ភ្លាមៗនោះ ម្ចាស់បំណុលក៏យកកាំបិ.តចិតបន្លែចុងស្រួចដែលបានដាក់តាមខ្លួននោះ មកចាក់ជនរងគ្រោះមួយកាំបិ.តចំក្រោមឆ្អឹងជំនីខាងឆ្វេងលិចដល់ដង បណ្តាលឱ្យរងរបួសធ្ងន់។ ហើយពេលនេះ ជនសង្ស័យក៏ត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់តែម្ដង ។
លោកវរសេនីយ៍ឯក ឡាយ ទីរ៉ូ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់ឱ្យដឹងទៀតថា «ពេលនេះ សមត្ថកិច្ចរបស់លោក កំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅកាន់តុលាការហើយ ចំណែកជនរងគ្រោះវិញ ត្រូវបានបញ្ជូនទៅសង្គ្រោះបបន្តនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង