Banner KNP Detail Top

ក្រុមក្មេងទំនើង២ក្រុម វាយកាប់ចាក់គ្នាទៅវិញទៅមក បណ្ដាលឱ្យមានអ្នករបួសធ្ងន់ជាច្រើនកន្លែង

ក្រុមក្មេងទំនើង២ក្រុម វាយកាប់ចាក់គ្នាទៅវិញទៅមក បណ្ដាលឱ្យមានអ្នករបួសធ្ងន់ជាច្រើនកន្លែង


ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចមុខផ្ទះលេខ ១២៤E0 ផ្លូវ ៦៣កែង២២៨ ភូមិ០៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (យក កា ..;បិត បុ័ងតោ កា ..;ប់ បណ្តាលឱ្យរងរបួ ..;ស ធ្ងន់)។

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖
១.ឈ្មោះ ប្រាក់ កក្តដា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦៩E០ ផ្លូវ៦៣ ភូមិ០៤ សង្កាត់បឹងរាំង។
២.ឈ្មោះប្រាក់ សីហា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦៩E០ ផ្លូវ៦៣ ភូមិ០៤ សង្កាត់បឹងរាំង។
៣.ឈ្មោះ ហៀង រិទ្ធសុវណ្ណវិសាល ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះមិនចាំលេខ ផ្លូវ១៤៤ សង្កាត់ផ្សារកណ្តាល២។
៤.ឈ្មោះ សុខ បញ្ញា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះមិនចាំលេខ ផ្លូវលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ។

វត្ថុតាងដកហូត៖ កាំបិតបុ័ងតោ។ ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចយើងនិងក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យរុស្ស៊ី ដើម្បីព្យាបាល។
ជនសង្ស័យនេះ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង