Banner KNP Detail Top

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាពហើយ ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក លើកទី២៥

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាពហើយ ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក លើកទី២៥

នៅវេលាម៉ោង១៥និង២០នាទីរសៀល ម៉ោងនៅរដ្ឋធានីសេអ៊ូល ត្រូវនឹងម៉ោង១៣និង២០នាទី ម៉ោងនៅរាជធានីភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់សាធារណរដ្ឋកូរ៉េខាងត្បូង ប្រកបដោយសុវត្ថិភាពហើយ ដើម្បីចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព»។

វត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នៅអាកាសយានដ្ឋានទ័ពអាកាសសេអ៊ូល(Seoul Airbase) ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ ជាច្រើនរូប៕

អត្ថបទដែលជាប់ទាក់ទង